បើ “​ខ្វះ​គ្រាប់​ឈាមក្រហម​” ត្រូវ​ចៀសឱ្យផុត​ពី​អាហារ​ទាំងនេះ​

241
ចែករម្លែក

តើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ហើយ​ត្រូវបាន​វេជ្ជបណ្ឌិត​ចេញ វេជ្ជបញ្ជា​អោយទទួល​ទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក​មែន​ទេ​? ជាតិ​ដែក គឺ​ចាំបាច់​បំផុត​ក្នុងការ បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែលជា​ដ៏​សំខាន់​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​នីមួយៗ​ដើម្បី​ដឹកនាំ អុកស៊ីសែន​ចិញ្ចឹម​ពេញ​រាងកាយ​។

១. តែ​បៃតង​
​ដោយសារតែ “​តែ​បៃតង​” មាន​ផ្ទុក​សារធាតុ tannins នោះ​វា​មិនមែន​ជម្រើស​នៃ​ភេសជ្ជៈ ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ឡើយ​។ សារធាតុ tannins អាច​ទប់ស្កាត់ ឬ​រាំងស្ទះ​រាងកាយ​ពី​ការ​ស្រូប​យកជាតិ​ដែក​បាន​ត្រឹមត្រូវ​។​

២. តែ​ខ្មៅ​
​ក៏​មិន​ខុសពី​តែ​បៃតង​ដែរ តែ​ខ្មៅ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ tannins ដូចគ្នា​។ ដូច្នេះ​ខណៈពេលដែល​អ្នក​កំពុង​ទប់ទល់​ជាមួយ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ចូរ​កុំ​ទទួល ទាន​តែ​ខ្មៅ​។​

៣. កាហ្វេ​
​កាហ្វេ​មាន​ផ្ទុក​សារធាតុ tannins ដែល​ទប់ស្កាត់​ការ​ស្រូបយក​ជាតិ​ដែក​ដោយ​រាងកាយ បាន​ត្រឹមត្រូវ​ពី​អាហារ​ផ្សេងៗ​។ ទោះជា​យ៉ាងណា​អ្នក​នៅតែ​អាច​ទទួលទាន​ភេសជ្ជៈ នេះ​បាន ប៉ុន្តែ​ត្រូវ​ប្រាកដថា​ទទួលទាន​យ៉ាងហោចណាស់ ១ ម៉ោង​មុន​ឬ​ក្រោយ អាហារ​។​

៤. ស្រាក្រហម​
​នោះ​ក៏​ព្រោះ​ស្រាក្រហម គឺធ្វើឡើង​ពី​ផ្លែ​ទំពាំងបាយជូរ​ដែលមាន​ផ្ទុក​សារធាតុ tannins​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ឈប់​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​និង​ស្រាក្រហម​សិន ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក​។​

៥. គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​
​ថ្វីត្បិតតែ​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ក៏ដោយ ប៉ុន្តែ​វា​ក៏ មាន​ផ្ទុក​សារធាតុ phytates ដែល​អាច​រាំងស្ទះ​ដល់​ការ​ស្រូប​យកជាតិ​ដែក​នៃ​រាងកាយ គួរអោយកត់សម្គាល់​។ ដូច្នេះ​ខណៈពេល​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម អ្នក​គួរ បញ្ឈប់​ការទទួល​ទាន​អាហារសម្រន់​ប្រភេទ​នេះ​សិន​។​

៦. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​
​បើទោះជា​ការទទួល​ទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​គួរ​ដឹងថា​ជាតិ​កាល់ស្យូម​អាច ទប់ស្កាត់​ការ​ស្រូប​យកជាតិ​ដែក​របស់​រាងកាយ​មិនអោយ​កើតឡើង​។ ទោះជា​យ៉ាងណា មិនមែន​មានន័យថា​អ្នក​ឈប់​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​តែម្ដង​ឡើយ ប៉ុន្តែ​គ្រាន់តែ​ទទួលទាន​នៅពេល​ខុសគ្នា​ជាមួយ​អាហារ​ជាតិ​ដែក​ក៏ដូចជា ថ្នាំ​គ្រាប់​ជាតិ​ដែក​៕ ដោយ​: www.health.com.kh​