បេក្ខជន​បេ​ក្ខ​នារី​១៦​រូប​ស្បថសច្ចា​ប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​

1466
ចែករម្លែក

(​ភ្នំពេញ)​៖​បេក្ខជន និងបេ​ក្ខ​នារី១៦​រូប បាន​ស្បថសច្ចា​ប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី ជាមួយនឹង​ការប្តេជ្ញាចិត្ត គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី និងច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី ព្រមទាំង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ពិធី​ស្បថ​នេះ គឺត្រូវបានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែសីហា ក្រោម​វត្តមាន​លោក សួន វិសាល ជា​ប្រធាន លោក ចាយ ច័ន្ទ​តារា​វណ្ណ លោកស្រី ទិ​ត សុ​ទ្ធី​បូរ៉ា​លក្ខណ៍ ជា​សមាជិក និងលោក ហ៊ាន រិ​ទ្ធ ជា​តំណាង​មហាអយ្យការ ។​

​លោក កៃ វិសាល មេធាវី​តំណាង​ប្រធាន​គណៈមេធាវី បញ្ជាក់ថា មេធាវី​១៦​រូប ត្រូវបាន​ស្បថសច្ចា​ប្រណិធាន ដើម្បី​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី ។​

​លោក​មេធាវី កៃ វិសាល បាន​ផ្តាំផ្ញើ​ដល់​មេធាវី​ទាំង​១៦​រូប ទើប​ស្បថ​នេះ ឲ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ជោគជ័យ ដាស់តឿន​មេត្តា​ពិនិត្យ​អនុវត្ត​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី​និង​លក្ខន្តិកៈ​មេធាវី និង ច្បាប់​ទាំងឡាយ ៕​ដោយ​៖​ឆាយា​នាថ​