បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង​តៃវ៉ាន់​អំពាវនាវ​ឱ្យ​វិលត្រឡប់​ទៅ​រក​រូបមន្ត​ចិន​មួយ​

584
ចែករម្លែក

​បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង​តៃវ៉ាន់ លោក​ហាន់ កូយូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែ​វិច្ឆិកា​បាន​អំពាវនាវ​ឱ្យ​មាន​ការវិលត្រឡប់​ទៅរក​ការស្រុះស្រួល​គ្នា​ជាមួយ​ចិន​ដីគោក​​ដែល​មាន​ប្រទេស​ចិន​តែមួយ ប៉ុន្តែ​បាន​ច្រានចោល​រូបមន្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​ការបង្រួបបង្រួម​តាម​បែប​ហុងកុង “​ប្រទេស​មួយ ប្រព័ន្ធ​២”​។

​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មករា​ធ្វើឡើង​បន្ទាប់​ពី​មាន​ភាព​តានតឹង​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​និង​រដ្ឋាភិបាល​ប៉េកាំង​ដែល​បាន​បង្កើន​យុទ្ធនាការ​”​បង្រួប​​បង្រួម​” ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​ចាត់ទុកថា​ជា​ខេត្ត​ផ្តាច់ខ្លួន​ដោយ​ព្យាយាម​ទាក់ទាញ​ឱ្យ​សម្ពន្ធមិត្ត​ការទូត​ដែល​នៅសល់​តិចតួច​អោយ​ងាក​ចេញពី​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​​ដោយ​ខ្លួនឯង​នេះ​និង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​នាវាចម្បាំង​ជា​ញឹកញយ​ទៅជិត​កោះ​នេះ​។​

​ការព្រួយបារម្ភរ​រប​ស់កោះ​តៃវ៉ាន់​អំពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​កើនឡើង​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដោយសារ​តែ​ភាព​ចលាចល​នៅ​ក្រុង​ហុងកុង​ដែល​ក្រុមបាតុករ​ប្រឆាំង​​រដ្ឋាភិបាល​និយាយថា​រូបមន្ត​”​ប្រទេស​មួយ ប្រព័ន្ធ​២” ដែល​អនុវត្ត​ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក​នោះ បានធ្វើឱ្យ​សិទ្ធិ​ជា​មូលដ្ឋាន​ស្ថិត​ក្នុង​គ្រោះថ្នាក់​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ឈប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ចាប់តាំងពី​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សាយ អ៊ីង​វិន​បាន​ចូល​ឡើងកាន់អំណាច​កាលពី​​ឆ្នាំ ២០១៦ ដែល​តំណាងឱ្យ​គណបក្ស​ជឿនលឿន​ប្រជាធិបតេយ្យ​ដែល​និយម​ឯករាជ្យភាព​។​

​លោកស្រី បដិសេធ​មិន​ទទួលស្គាល់​កិច្ចព្រមព្រៀង ដែល​សម្រេច​ឡើង​រវាង​កុ​ម្មុយ​និស្ត​ចិន​និង​អតីត​គណបក្សកាន់អំណា​ច​កូ​មីន​តាង (KMT)​របស់​តៃវ៉ាន់​ដែល​ចែង​ថា​ភាគី​ទាំង​២​ជា​របស់​”​ចិន​តែមួយ​” ៕​ប្រែ​សម្រួល​៖​សុខា​

បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង​តៃវ៉ាន់ លោក​ហាន់ កូយូ​