បេក្ខជន​ប្រលង​នាយទាហាន​សកម្ម​ប្រលង​កាយសម្បទា​ចោលដុំដែក រត់​ចម្ងាយ លោត​ចម្ងាយ​

544
ចែករម្លែក
  • 1
    Share

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ បេក្ខជន​ប្រលង​នាយទាហាន​សកម្ម នៃ​កងយោធពល​ខេ​ម​ភូមិន្ទ ប្រមាណ​ជាង​៧០០​នាក់ បាន​ប្រលង​កាយសម្បទា​ចោលដុំដែក រត់​ចម្ងាយ លោត​ចម្ងាយ នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេ​រម​ភូមិន្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​។

វិញ្ញាសា​រត់​ចម្ងាយ សម្រាប់​បេក្ខជន​រត់​ចម្ងាយ ៨០០​ម៉ែត្រ និង​សម្រាប់​បេ​ក្ខ​នារី រត់​ចម្ងាយ ៤០០​ម៉ែត្រ​។ វិញ្ញាសា​ចោលដុំដែក សម្រាប់​បេក្ខជន ដុំ​ដែក​ទម្ងន់​៥​គីឡូ និង​សម្រាប់​បេ​ក្ខ​នារី ដុំ​ដែក​ទម្ងន់​៣​គីឡូ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម និង​ជា​អនុប្រធាន​ប្រចាំការ​រ​នៃ​អនុគណៈកម្មការ​ហ្វឹកហ្វឺន បាន​ថ្លែងថា ចំពោះ​ការប្រលង​កាយសម្បទា​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នេះ គឺ​អនុវត្ត​ទ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ហើយ​ការប្រលង​កីឡា​នេះ គឺ​វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣ ចំពោះ​វិញ្ញាសា​ដែល​អនុវត្ត​មានដូចជា ចោលដុំដែក រត់​ចម្ងាយ លោត​ចម្ងាយ និង​មានការ​បែងចែក​ជា​ក្រុម​។ ហើយ​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង គឺ​បានដឹង​ខ្លួនឯង​ថា គាត់​មាន​សមត្ថភាព​ត្រឹមណា​។ សម្រាប់​ការប្រលង​វិញ្ញាសា​កាយ​សម្បា​ទា គឺ​បេក្ខជន​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​អស់​កម្លាំងកាយ​ចិត្ត​របស់គាត់ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុងពេល​ប្រលង​។​

យោងតាម​របាយការណ៍​បាន​បង្ហាញថា បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រលង​ជ្រើសរើស​នាយទាហាន កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ មាន​ចំនួន​សរុប ៨៣៥២​នាក់ (​ប្រុស​៥០៨២​នាក់ , ស្រី ៣២៧០​នាក់​) ដោយ​ក្នុងនោះ​មាន​វគ្គ​នាយទាហាន​សក​ម្ម​ជំនា​ន់ទី​២៣ មាន​ចំនួន​១៨៨៣​នាក់ (​ប្រុស​១២៥៤ និង​ស្រី​៦២៩​នាក់​)​។ វគ្គ​នាយទាហាន​ទ័ពជើងគោក ជំនា​ន់ទី​១១ មាន​ចំនួន ៣២៦៣​នាក់ (​ប្រុស​១៨៣៦​នាក់ និង​ស្រី​១៤២៧​នាក់​)​។ វគ្គ​នាយទាហាន​បន្តវេន ជំនា​ន់ទី​១២ មាន​ចំនួន​២៥៦៤​នាក់ (​ប្រុស​១៣៥០​នាក់ និង​ស្រី​១២១៤​នាក់​) និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេក​យោធា មាន​ចំនួន​៦៤២​នាក់ (​ប្រុស​៦៤២​នាក់​)៕​B/