បេក្ខជន​ប្រឡង​បាក់​ឌុប​យក​ដ​ង្វា​យ​សែន​លោកតា​ដំបងគ្រញូង មុនពេល​ប្រឡង

229
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: រយៈ​ពេលមុន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​) ប៉ុន្មាន​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ទី​១៨​ខែសីហា​នេះ គេ​សង្កេតឃើញ​មាន​សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​ជា​ហូរហែរ​មិន​ដាច់​បាន​នាំយក​ដ​ង្វា​យ​មាន​ចេក ដូង នំ ភេសជ្ជៈ ធូប ទៀន ផ្កាឈូក និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ខ្លះ​មាន​ទាខ្វៃ មាន់​ខ្វៃ​ជាច្រើន​មុខ​ទៅ​ថ្វាយ​រូបសំណាក​ដំបងគ្រញូង ដែល​ពួកគេ​ជឿថា មាន​បារមី​អាច​ជូ​យ​ពួកគេ​កុំឱ្យ​ភ័យ​មាន​ស្មារតី​ចងចាំ​ហើយ​ប្រឡង​ជាប​ទៀតផង​។ ទាំងនេះ ជា​សំដី​របស់​សិស្សស្រី​ប្រុស​មួយចំនួន ដែល​បានមក​បួងសួង និង​សែនព្រេន​នៅមុខ​លោកតា​ដំបងគ្រញូង​។​

​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ អ្នករាយការណ៍​របស់​កាសែត​រស្មី​កម្ពុជា បាន​ជួប​ជាមួយ​សិស្សស្រី​ប្រុស​បួន​ទៅ​ប្រាំ​នាក់ ដែល​ខ្លះ​មកពី​ស្រុក​សង្កែ ស្រុក​ថ្មគោល ស្រុក​ប​វេ​ល ស្រុក​កំរៀង​… បាន​ប្រាប់ថា ទោះបីជា​លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ​ប្រចាំ​ថ្នាក់​បាន​និយាយថា “​អ្នកណា​ចេះ អ្នក​ហ្នឹង​ជាប់​” យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​ជឿជាក់​លើ​អ​បិ​យ​ជំនឿ ពិសេស​បារមី​លោកតា​ដំបង​គ្រ​ញួ​ង​ដែល​ពួក​បង​មុនៗ ដែល​ប្រឡង​ជាប់​បាក់​ឌុប​តែងតែ​នាំមក​បួងសួង​សែនព្រេន​នៅមុខ​រូបសំណាក​លោកតា​ដំបងគ្រញូង ដើម្បី​សុំឱ្យ​លោកតា​ជួយ​ក្នុង​ថ្ងៃ​ប្រឡង​២​ថ្ងៃនេះ កុំឱ្យ​មានការ​ភ័យខ្លាច​សុំ​ចងចាំ​មេរៀន និង​ប្រឡង​ជាប់​សញ្ញាបត្រ​ទោះបីជា​និទ្ទេស​អ្វី​ក៏បាន​ដែរ​។​

​ពួកគេ​បាន​ប្រាប់ថា ក្នុង​ពី​ធី​បន់ស្រន់​នេះ បើ​ប្រឡង​ជាប់​ដូច​ការ​បួងសួង​មែន​ពួកគេ​សន្យាថា នឹង​យក​សំណែន​មក​សែន​តាម​ការសន្យា​មិនឱ្យ​ខុសពី​ពាក្យ​តំណម​ទេ ដោយ​យក​ដ​ង្វា​យ​ផ្សេងៗ​មក​សែនព្រេន​ទោះ​តិចក្តី​ច្រើនក្តី​៕ ល​

#