បេក្ខជន​៣០៥​នាក់​នៅ​បន្ទាយមានជ័យ ប្រឡងប្រជែង​បំពេញបន្ថែម​ចូល​ក្របខណ្ឌ​នគរបាលជាតិ

913
ចែករម្លែក
  • 29
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បេក្ខជន​៣០៥​នាក់ ក្នុងនោះ​ស្រី​៩៤​នាក់ បានដាក់​ពាក្យ​និង​ចូលមក​ប្រឡងប្រជែង​ក្របខណ្ឌ​បំពេញបន្ថែម​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ សម្រាប់​ឆ្នាំ​២០១៨​។ ពោលគឺ​រាជ​រដ្ឋា​ភិ បាល កម្ពុជា​ក៏ដូចជា​ក្រសួងមហាផ្ទៃ បាន​អនុញ្ញាតឱ្យ​ជ្រើសរើស​មន្ត្រី​ថ្មី ក្របខណ្ឌ នគរបាល ជាតិ​៦០​នាក់​បំពេញបន្ថែម​នគ​របាល​ចូលនិវត្តន៍ និង​ស្លាប់ នៅ​ខេត្តបន្ទាយមានជ័យ​។​

​ការប្រឡងប្រជែង​បាន​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មណ្ឌល វិទ្យាល័យ​សិរីសោភ័ណ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ដំណើរការ​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ ត្រួតពិនិត្យ ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហាវ ចាន់​សិទ្ធី​អនុប្រធាននាយកដ្ឋាន​បុ​គ្គិ​លិ​ក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​លោក លោកស្រី តំណាង​មកពី​នាយកដ្ឋាន​បុ​គ្គិ​លិ​ក បណ្ឌិត្យសភា​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​ស្នងការរង​ទទួល​ការងារ​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស វិត ប្រាប់​ឱ្យដឹងថា បេក្ខជន​ដែល បានដាក់​ពាក្យ​ប្រឡង​សរុប​៣០៥​នាក់ ក្នុងនោះ​ស្រី​៩៤​នាក់ ។​

​ប៉ុន្តែ​នៅពេល មានមុខ​ប្រឡង​ជាក់ស្តែង​២៩៨​នាក់ អវត្តមាន​គ្មាន​មូលហេតុ​ចំនួន​៧​នាក់​។ ឯមុខ​វិជ្ជា ប្រឡង​មាន​ចំនួន​២​វិញ្ញាសារ​គឺ​វិញ្ញាសារ​ជំនាញ​នគរបាល និង​វិ​ញ្ញា សារ​ចំណេះ ដឹង​ទូទៅ មាន​រយៈពេល​២​ម៉ោង​។​

​លោក​ស្នងការរង​បញ្ជាក់​ឱ្យដឹងទៀតថា : ក្របខណ្ឌ​នគរបាលជាតិ​បំព​ញ បន្ថែម​៦០​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​រូ​ម​មាន បំពេញបន្ថែម​លើ កិច្ចការងារ​ប៉ុ​ស្ថិ៍​រដ្ឋបាល​២៣​នាក់​,​លើ​កិច្ចការងារ ជំនាញ​នៅ​អធិការដ្ឋាន ស្រុក​ក្រុង​២៧​នាក់ និង​លើ​កិច្ចការងារ​ជំនាញ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ១០​នាក់​៕