បេសកជន​នុយក្លេអ៊ែរ​ជាន់ខ្ពស់​កូរ៉េខាងជើង ត្រូវបាន​គេ​ឃើញ​ស្ថិតនៅ​ជាមួយ គីម ជុង​អ៊ុន​

659
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​KCNA បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣​ខែ​មិថុនា​ថា មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​និង​ជា​អតីត​បេសកជន​នុយក្លេអ៊ែរ​កំពូល​របស់​កូរ៉េខាងជើង​លោក​ គីម យ៉ុង ចុល (Kim Yong Chol ) បាន​អមដំណើរ​របស់ គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​ទៅកាន់​ការសម្តែង​សិល្បៈ​មួយ កាលពី​ថ្ងៃអាទិត្យ ដែល​ជា​សញ្ញា​ថា អតីត​​មេ​ចារ​កម្មនេះ​នៅ​មានជីវិត​នៅឡើយ​និង​នៅតែ​ជា​មនុស្ស​សំខាន់​នៅក្នុង​រចនាសម្ព័ន្ធ​អំណាច​របស់​កូរ៉េខាងជើង​។​

​កាសែត​កូរ៉េខាងត្បូង​Chosun Ilbo បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក គីម យ៉ុង ចុល​មនុស្សជំនិ​តដៃ​ស្តាំ​រប​ស់​លោក គីម ជុង​អ៊ុន និង​ជា​សម​ភាគី​របស់ លោក ម៉ៃ ផ​ម​ផេវ​​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​នៅ​មុន​ជំនួប​កំពូល​បរាជ័យ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នោះ​ត្រូវបាន​បញ្ជូន​ទៅ​ជំរំ​អប់រំ​ធ្វើ​ពលកម្ម​ធ្ងន់​នៅ​ខេត្ត​Jagang ជិត​ព្រំដែន​ចិន ។​​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​មួយ​របស់​កូរ៉េ​ខាងជើង​និង​ត្រូវ​កាសែត​កូរ៉េខាងត្បូង​យក​មក​ចុះ​ផ្សាយ​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ទំនាក់ទំនង​អាម៉េរិក​ចុង​ក្រោយ​ជា​មួយ លោក គីម យ៉ុង ចុល​និង​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ លោក ម៉ៃ ផ​ម​ផេវ បាន​បដិសេធ​មិន​ឆ្លើយ​ដោយ​​និយាយថា “​យើង​ធ្វើការ​ចរចា​ជា​លក្ខណៈ​ឯកជន​” ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA បាន​រាយការណ៍​ថា ក្នុងអំឡុងពេល​ការសម្តែង​សិល្បៈ​កម្សាន្ត​ដោយ​ក្រុម​ភរិយា​នៃ​ក្រុម​មន្ត្រី​នៅក្នុង​ជួរ​កងទ័ព​កូរ៉េខាងជើង​ដែល​បាន​ចូលរួម​​ដោយ​លោក​គីម ជុង​អ៊ុន​និង​ភរិយា​របស់​លោក កាលពី​ថ្ងៃអាទិត្យ​នោះ លោក គីម យ៉ុង ចុល បាន​ស្ថិតក្នុង​ចំណោម​ក្រុម​មន្ត្រីជាន់ខ្ពស់ ដែល​បាន​អមដំណើរ​ពួកគេ​៕​ដោយ​៖​សុខា​/sn

លោក គីម យ៉ុង ចុល(ស្តាំ)​និង​សម​ភាគី​អាម៉េរិក​ក្នុងអំឡុង​ជំនួប​កំពូល​លើក​ទី​២​នៅ​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ​