បេសកជន​របស់ ដូ​ណា​ល់​ត្រាំ សម្រាប់​វ៉េណេស៊ុយ​អេ​ឡា ប្តេជ្ញា​ដាក់ទណ្ឌកម្ម​លើ​ធនាគារ​ដែល​គាំទ្រ ម៉ា​ឌូ​រ៉ូ

337
ចែករម្លែក
  • 31
    Shares

​អ្នក​តំណាង​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ សម្រាប់​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា បាន​សន្យា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​​ពង្រីក​ការដាក់ទណ្ឌកម្ម ទៅលើ​ប្រទេស​អាមេរិក​ខាងត្បូង​នេះ ដោយ​រួមទាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ជាច្រើន​ទៀត​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់ លោក កូ​ឡាស ម៉ា​ឌូ​រ៉ូ ​ប្រធានាធិបតី​នី​វ៉េណេស៊ុយ​អេ​ឡា​។​

​លោក អែល​លី​យ៉ូត អា​ប្រា​មស៍ បេសកជន​នេះ បាន​និយាយប្រាប់​អនុគណៈកម្មាធិការ​ព្រឹទ្ធសភា​ថា ” នឹង​មាន​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងឡាយណា​​ដែល​កំពុង​អនុវត្ត​តាម​បញ្ជា​របស់​លោក កូ​ឡាស ម៉ា​ឌូ​រ៉ូ ។​

​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ជាង​៥០​បាន​ទទួលស្គាល់​មេដឹកនាំ​បក្សប្រឆាំង​វ៉េណេស៊ុយ​អេ​ឡា លោក ហ្ស័​ន ក្វាយ​ដូ ដែល​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៃ​ប្រទេស​នេះ ​និង​បាន និង​បង្កើន​ការដាក់​សម្ពាធ​លើ​លោក កូ​ឡាស ម៉ា​ឌូ​រ៉ូ ដើម្បី​ឱ្យ​ចុះចេញ​ពី​អំណាច​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​បាន​ដកហូត​ទិដ្ឋាការ​នៃ​មន្ត្រីជាន់ខ្ពស់​វ៉េណេស៊ុយ​អេ​ឡា​ច្រើននាក់ ហើយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រកឃើញ​​ការ​ខំព្យាយាម​ដោយ​លោក កូ​ឡាស ម៉ា​ឌូ​រ៉ូ ដើម្បី​ធ្វើការ​ជាមួយ​ធនាគារ​បរទេស​មួយ​ចំនួន​ដើម្បី​ផ្ទេរ​និង​លាក់​លុយ​៕​ដោយ​៖​សុខា​/sn

លោក កូ​ឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​នី​វ៉េណេស៊ុយ​អេ​ឡា​ដែល​អាមេរិក​កំពុង​ដាក់​សម្ពាធ​អោយ​ចុះចេញ​ពី​អំណាច​