នាង បេឡា ហាឌីត បានគ្រងឈុតបញ្ចេញសាច់បំផុតចំនួន ២ ឈុត នៅក្នុងកម្មវិធីដើរម៉ូតរបស់អ្នករចនាម៉ូតសញ្ជាតិបារាំង លោក អាឡិចសង់ឌ័រ វូឌ្យា ហៅថាកម្មវិធី Haute Couture Fashion Week ក្នុងទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃអង្គារ ទី៤ កក្កដា។
តារាបង្ហាញម៉ូតអាយុ ២០ ឆ្នាំរូបនេះបានធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង ក្នុងឈុតចេញសាច់ទាំងពីររបស់នាង ដែលក្នុងមួយឈុតៗ គឺគ្មានអាវត្រនាប់ទេ ដោយបង្ហាញនូវសុដន់ទាំងគូឱ្យគេឃើញយ៉ាងច្បាស់ក្រឡែត។
ឈុតដំបូងរបស់នាងគឺឈុតរ៉ូបពណ៌ប្រាក់ក្រម៉ៅ ដែលមានខ្សែពណ៌ខ្មៅនៅរុំចង្កេះ។ ចំណែកឈុតទីពីរកាន់តែបញ្ចេញសាច់ខ្លាំងលើសដើម គឺឈុតភ្លេកៗលោហៈធាតុ ដែលបញ្ចេញដើមទ្រូង និងឆែកចេញដល់គល់ភ្លៅ៕ ដោយ ៖កញ្ញាដាលីស
