ពួកអ្នកស្រាវជ្រាវឱ្យដឹងថា អ្នក ហូបបួសបន្ថយបាន១ភាគ៣គ្រោះថ្នាក់ត្រូវព្យាបាលជំងឺបេះដូង ឬបាត់បង់ជីវិត ដោយសារជំងឺនេះ ។
អ្នកហូបបួសមានបេះដូងមាំ មួនជាងអ្នកទទួលទានសាច់ឬត្រី
តាមការប៉ាន់ស្មាននៅអង់គ្លេស មានមនុស្សប្រមាណ ៣ លាននាក់(ប្រហាក់ប្រហែល៥ភាគរយ) ហូបបួស និងមិនដែលទទួលទានសាច់ឬត្រី។ ការ ស្រាវជ្រាវធំបំផុតក្នុងវិស័យនេះបង្ហាញ្ញ ថា អ្នកហូបបួសមានបេះដូងមាំមួនជាង អ្នកទទួលទានសាច់ ឬត្រី ។ មនុស្សជា ច្រើនចាត់ទុកថា របបទទួលទានពុំសូវ មានខ្លាញ្ញ់, សម្បូរបន្លែផ្លែឈើនិងធញ្ញ-ជាតិជួយបញ្ចុះសម្ពាធឈាមនិងកៃប្រៃ ឱ្យប្រសើរកម្រិតកូឡេស្តេរ៉ូល ។
ក្រោយពេលស្រាវជ្រាវលើ មនុស្សជិត៤៥.០០០នាក់ដែលហូបបួស សំខាន់គឺស្ត្រី, ពួកអ្នកវិទ្យាសាស្ត្រ បានឈានដល់ការសន្និដ្ឋានច្បាស់លាស់។ លទ្ធផលបង្ហាញ្ញថា ការប្រឈមកើតជំងឺបេះដូងរបស់ អ្នកហូបបួសថយចុះ ១ភាគ៣ ប្រៀបនឹងអ្នកមិនហូបបួស ។
ឆ្លងកាត់ពេលវេលាតាមដាន មធ្យមគឺ ១១,៦ឆ្នាំ,ពួកអ្នកវិទ្យាសាស្ត្របានកត់សម្គាល់មាន១.០៦៦ ករណីចូល មន្ទីរពេទ្យដោយសារជំងឺបេះដូងនិង- ១៦៩ករណីបាត់បង់ជីវិត ។
ហូបបួសធ្វើឱ្យថយចុះគ្រោះថ្នាក់ បាត់បង់ជីវិតឬចូលពេទ្យដោយសារជំងឺ បេះដូងដល់៣២ភាគរយ ក្រោយពេល ពិនិត្យមើលទាំងកត្តាផ្សេងៗដូចជាអាយុ ភេទ, សកម្មភាពរាងកាយ, ជក់បារី, ទទួលទានស្រា, ខឿនអប់រំបានទទួល និងស្ថានភាពសង្គម ។ អ្នកហូបបួសមានកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាមទាប ជាងមនុស្សធម្មតា ។ បន្ថែមលើនោះ ពួកគេមានសរីរាង្គតុល្យភាពជាង, BM ទាបជាងនិងកម្រត្រូវឥទ្ធិពលដោយជំងឺទឹកនោមផ្អែម ។
តួនាទីរបស់របបទទួលទាន ក្នុងការបង្ការប្រឆាំងជំងឺបេះដូង
បណ្ឌិត Francesca Crowe នៅ សកលវិទ្យាល័យ ខឿថៀរដ ឱ្យដឹងថា “ ភាពខុសប្លែកសឹងតែ ទាំងអស់អំពីការ ប្រឈមកើតជំងឺសុទ្ធតែដោយឥទ្ធិពល របស់កូឡេស្តេរ៉ូលនិងសម្ពាធឈាម។ រឿងនេះសឱ្យឃើញ្ញនូវតួនាទីជំងឺដ៏ សំខាន់របស់របបទទួលទានក្នុងការ បង្ការប្រឆាំងជំងឺបេះដូង ” ។
សាច់ក្រហម, ពិសេសគឺសាច់ បានកែច្នែផ្ទុកសមាសធាតុធ្វើឱ្យកើតគ្រោះថ្នាក់កើតជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃ ឈាមបេះដូងនិងមហារីក ។ ហេតុនេះ ហើយបណ្តាស្ថាប័នសុខាភិបាលសុទ្ធតែ ទូន្មានកាត់បន្ថយសាច់ក្រហម ដើម្បី បន្ថយគ្រោះថ្នាក់មហារីកពោះវៀន ។ ការស្រាវជ្រាវលើជនជាតិ អាមេរិក ១២០.០០០នាក់កាលពីឆ្នាំមុនក៏ផ្តល់លទ្ធផលដូចគ្នា។ ការស្រាវជ្រាវបង្ហាញ្ញ ថា គ្រោះថ្នាក់ឆាប់បាត់បង់ជីវិតរួមមាន ទាំងការប្រឈមកើតជំងឺបេះដូងកើនខ្ពស់ពេលមុខសញ្ញា ស្រាវជ្រាវទទួលទានសាច់ក្រហមច្រើន ៕ រតនៈ