បេះដូង​មិនល្អ ផ្លែឈើ​ពណ៌​ក្រហម​៣​នេះ គួរតែ​ញ៉ាំ​ឲ្យ​ច្រើន​

173
ចែករម្លែក

ខាងក្រោម​នេះ ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អាច​ជំនួយ​ដល់​បេះដូង​របស់​អ្នក ដើម្បី​ឲ្យ​រឹងមាំ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ផ្លែឈើ​ពណ៌​ក្រហម​ទី​១​នេះ គឺ​ផ្លែឈើ​រី​។ អ្នក​គួរតែ​ពិសារ​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុងនោះ​សម្បូរ ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាចជួយ​ធ្វើ​ឲ្យ​បេះដូង​អ្នក​អាច​ដំណើរ​ការល្អ​។ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​ច្រើន ឈាម​ក្នុង​រាងកាយ​អ្នកនឹង​ដើរ​ស្រួល​។ ជាពិសេស ចំពោះ​អ្នក​ដែល​ខ្វះ​ឈាម​តែង​វិលមុខ ក្រោយ​ញ៉ាំ​រួច នឹង​បាត់​នូវ​អាកា​រៈ​មួយ​នេះ​។​

​ដំឡូង​ផ្អែម ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​វា​អាចជួយ​ការពារ​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ បេះដូង​ទេ​។ ជាពិសេស អ្នក​ដែលមាន​ជំងឺ​បេះដូង ក៏​គួរតែ​ពិសារ​ដែរ​ព្រោះ​វា​អាចធ្វើ​ឲ្យ​សរសៃ ឈាម​អ្នក​នៅ​ក្មេង​ជានិច្ច​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ឈាម​ទៅ​ផ្គត់ផ្គង់​ដល់​បេះដូង​បាន​គ្រប់ គ្រាន់​។ ដូចនេះ អ្នកនឹង​មិនមាន​គ្រោះថ្នាក់​ឡើយ​។​

​ចំពោះ​ផ្លែ​ទទឹម​វិញ មិន​ត្រឹមតែ​ជំនួយ​ដល់​បេះដូង​អ្នក​ទេ ថែមទាំង​អាចជួយ​ពន្យារ​ភាព​ចាស់ ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​កក​រឹង​ថែមទាំង​ជួយ​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​អាច​រីក​ដុះ ដាល់​ក្នុង​រាងកាយ​អ្នក​បានឡើយ​៕ ដោយៈ health.com.kh