បេ​ក្ខ​នារី​កម្ពុជា ២-៣​នាក់ នឹង​ទៅ​ចូលរួម​ប្រឡង Queen of beauty world korea 2019 នៅ​កូរ៉េ​

1058
ចែករម្លែក

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ នារី​វ័យក្មេង​ដ៏​ស្រស់​សោភា និង​ពោរពេញ​ទៅដោយ​សម​ត្ថិ​ភាព​របស់​ប្រទេស​កម្ពុជា យ៉ាងហោចណាស់​ចំនួន ២-៣​នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ប្រឡង​នៅក្នុង​ព្រឹត្តិការណ៍ Queen of beauty world korea 2019​នៅ​ប្រទេស​កូរ៉េ​នា​ថ្ងៃ​ខាងមុខ​។​

​ក្នុង​ព្រឹត្តិការណ៍​នេះដែរ នឹងមាន​នារី​ដ៏​ស្រស់​សោភា​មកពី​ប្រទេស​កូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ថៃ វៀតណាម ឡាវ និង​កម្ពុជា នឹង​បញ្ជូន​បេ​ក្ខ​នារី​ដ៏​មាន​សមត្ថភាព​របស់ខ្លួន​ចូលរួម​ប្រកួត​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨​កន្លងមក កម្ពុជា​បាន​បញ្ជូន​បេ​ក្ខ​នារី​១៥​នាក់​ចូលរួម​ប្រកួត ប៉ុន្តែ​នា​ឆ្នាំនេះ គណៈកម្មាធិការ​សម្រេច​ចម្រាញ់ យក​បេ​ក្ខ​នារី​ត្រឹមតែ ២-៣​នាក់ ចួ​ល​រួម​ប្រកួត​វិញ​ប៉ុណ្ណោះ​។​

​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន នា​សណ្ឋាគារ សាន់វេ លោក បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ដឹកនាំ កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ បានបង្ហាញ​ការកោតសរសើរ និង​លើកទឹកចិត្ត​ដល់​បេ​ក្ខ​នារី​ខ្មែរ ដែល​បាន​ទៅ​ចូលរួម​ប្រឡង កម្មវិធី Queen of beauty world korea 2019 នា​ថ្ងៃ​ខាងមុខ​។​

​លោក​បាន​លើកឡើងថា យុវនារី​កម្ពុជា​នៅ​ទូទាំងប្រទេស កុំ​ឲ្យ​មានការ​អល់អែក នៃ​ការបញ្ចេញ​នូវ​សមត្ថភាព របស់ខ្លួន ដើម្បី​បង្ហាញ ឱ្យ​ពិភពលោក​បានឃើញ ក្នុងនាម​ជា​ស្ត្រី​ដ៏​ក្លាហាន​និង​មាន​សមត្ថភាព​របស់​ក​ម្ពុ​ជា​យើង​។​ជាមួយគ្នា​យើង​ត្រូវ​ហ៊ាន​បញ្ចេញ​សមត្ថភាព ក្នុង​១​ជីវិត​ម្តង​ដើម្បី ឱ្យ​ពិភពលោក​បានឃើញ​ដែរ​។​

​ប្រធាន​សមាគម​សិល្បក​រ​កម្ពុជា​លោក ស្រី ច​ន ចាន់​លក្ខិណា​បានបញ្ជាក់​ក្នុង​ពិធី​នេះ​ថា ចំពោះ​ការបណ្តុះ​ស្មារតី​ចូលរួម​របស់​យុវជន​ជំនាន់​ក្រោយ វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​បានជា​ការបន្ត​វេន​ពី​រៀមច្បង​។ ដូច្នេះ​យុ​ជន​ខ្មែរ​គួរតែមាន​ភាពក្លាហាន​នៅក្នុង​ការចូល ទាំង​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​។​

​ប្រធាន​សមាគម​សិល្បក​រ​កម្ពុជា​រូបនេះ​បាន​បន្ថែមថា “​ព្រឹត្តិការណ៍ Queen of beauty world (Korea 2019) គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ ដ៏​ធំ​មួយ​ដើម្បី​ធ្វើការ​ប្រកួត​ជ្រើស​រាជិនី​នៃ​សម្រស់​សម្រាប់​នារី​ប្រទេស​ក្នុង​តំបន់ ។​ទោះបីយ៉ាងណា​ការប្រកួត​ឈ្នះ ឬ​ចាញ់ មិនមែនជា​រឿង​សំខាន់​ទេ សំខាន់​គឺ​យើង​មាន​ភាព ក្លាហាន​នៅក្នុង​ការចូលរួម ។​ទន្ទឹមនឹងនេះ​បេ​ក្ខ​នារី​ខ្លួនឯង​ក៏ត្រូវ​មានការ​ខិតខំ​ប្រឹង​ប្រែង​ផងដែរ ដើម្បី​ភាពជោគជ័យ ប្រសើរ​ជាង​ភាពបរាជ័យ ព្រោះតែ​យើង​ខ្វះ​ការខិតខំ​”​។​

​ក្នុងឱកាស​នេះដែរ ម្ចាស់​ម្កុដ​ពី​ការប្រកួត​ក្នុង​កម្មវិធី​ដែលមាន​ឈ្មោះថា Queen of the Spa កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​បាន​ប្តូរ​ឈ្មោះ មកជា Queen of beauty world វិញ​នោះ គឺ​កញ្ញា ធី សុវណ្ណ​ថា បានផ្តល់​ជា​បទពិសោធន៍​ថា សម្រាប់​ការចូលរួម​ប្រកួត ជាពិសេស​ការចូលរួម​ប្រកួត​បែប​លក្ខណៈ​អន្តរជាតិ​នេះ គឺ​យើង​ត្រូវ មានការ​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​ទាំង​ការថែរក្សា​សម្រស់ ទាំង​ចំណេះដឹង​ផ្សេងៗ ដែលជា តម្រូវការ​របស់​កម្ម​វិធី មានន័យថា ក្នុងពេល​ប្រកួត បើ​គណៈកម្មការ​សួរ​ពីអ្វី​គឺ​យើង​អាច​ឆ្លើយ បាន ហើយ​គួបផ្សំ​និង​សម្រស់​របស់​យើង​ពេញភ្នែក​របស់​គណៈកម្មកា​រ​ផង​នោះ ទើប​អាច​ទទួលជោគជ័យ​ទៅរួច​៕