បេ​ក​ឃេ​ម​ទទួលស្គាល់ថា រៀបការ​ជាមួយ​វី​ក​តូ​រៀ “​តែងតែ​ជាការ​ប្រឹងប្រែង​ដ៏​លំបាក​”

1204
ចែករម្លែក
  • 14
    Shares

​ដេវីត បេ​ក​ឃេ​ម និយាយថា អាពាហ៍ពិពាហ៍​របស់គាត់​ជាមួយ​ភរិយា វី​ក​តូ​រៀ បេ​ក​ឃេ​ម “​តែងតែ​ជាការ​ប្រឹងប្រែង​ដ៏​លំបាក​”​។​

​អតីត​កីឡាករ​បាល់ទាត់​រូបនេះ​បាន​សារភាពថា ការរួមរស់​ជាមួយគ្នា​រយៈពេល ១៩ ឆ្នាំ​របស់​គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​នេះ បាន​ក្លាយជា “​ស្មុគស្មាញ​បន្តិច​” ព្រោះ​ពួកគេ​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ​មកហើយ​។​

​គាត់​បាន​និយាយថា “​ដើម្បី​បាន​រៀបការ​អស់​រយៈពេល​ដែល​យើង​មាន​កន្លងមកនេះ វា​តែងតែ​ជាការ​ខិតខំ​ប្រឹងប្រែង​ដ៏​លំបាក​។ វា​បាន​ក្លាយជា​ស្មុគស្មាញ​បន្តិច​”​។​

​បេ​ក​ឃេ​ម ដែលមាន​កូន​៤​នាក់​ឈ្មោះ ប្រូ​ក​គ្លី​ន អាយុ ១៨ ឆ្នាំ រ៉ូ​មេ​អូ អាយុ ១៦ ឆ្នាំ គ្រូ​ស អាយុ ១៣ ឆ្នាំ និង ហា​ភើ អាយុ ៧ ឆ្នាំ​ជាមួយ​នាង​វី​ក​តូ​រៀ បាន​បើក​កកាយ​អំពី​ភាពជា​ឪពុក​របស់គាត់ ដោយ​ទទួលស្គាល់ថា គាត់​កោតសរសើរ​ចំពោះ “​រឿង​តូចតាច​” នៅក្នុង​ជីវិត​។​

​នៅក្នុង​វគ្គ​ខ្លីៗ​សម្រាប់​ការជជែក​ជាមួយ​កម្មវិធី​ទូរទស្សន៍​អូស្ត្រាលី “The Sunday Project” អតីត​តារាបាល់ទាត់​វ័យ ៤៣ ឆ្នាំ​រូបនេះ​បាន​បន្ថែមថា “​ជួនកាល រឿង​តូចតាច​ធ្វើឱ្យមាន​ភាពខុសគ្នា​ធំ​បំផុត​។ ខ្ញុំ​បានកត់សម្គាល់​រឿងនេះ​ជាមួយ​កូនៗ​របស់ខ្ញុំ​”​។​

​អ្នក​រចនា​ម៉ូត វី​ក​តូ​រៀ អាយុ ៤៤ ឆ្នាំ​ថ្មីៗ​នេះ​បាន​ទទូចថា នាង​និង​ស្វាមី​របស់​នាង​ដែលជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​មាន “​ភាពរឹងមាំ​ខ្លាំងក្លា​” ជាង​ខ្លួន​ពួកគេ​ផ្ទាល់​ទៅទៀត ហើយ​ប្តី​ប្រពន្ធ​នេះ “​គោរព​” ចំពោះ​ក្រុមគ្រួសារ​របស់​ពួកគេ​រៀងៗ​ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

បេ​ក​ឃេ​ម និង វី​ក​តូ​រៀ