បេ​នី យ៉ាំង ហ៊ាន​បង្ហាញ​មុខមាត់​កាន់តែ​អាក្រក់​ជាង​មុន​ក្រោយ​ខំប្រឹង​វះកាត់​ចង់បាន​មុខ​និង​ច្រមុះ​អក្សរ​វី​

228
ចែករម្លែក

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ អតីត​តារា​សម្តែង​សិច​ស៊ី​កញ្ញា បេ​នី យ៉ាំង បានបង្ហាញ​មុខមាត់​ថ្មី របស់​នាង​ដែល​មិនមែន​ស្អាត​ជាង​មុន​ឡើយ ដោយសារតែ​មុខ ច្រមុះ និង មាត់​ក្រោយ​ទទួល​ការវះកាត់​ប្តូរ​ទម្រង់​មុខ ជាច្រើនលើក​ទទួល​បរា​ជ័យ​ប្រែក្លាយ​កាន់តែ​អាក្រក់​។

​កញ្ញា បេ​នី យ៉ាំង បែរជា​មិនមាន​ពាក់​ម៉ាស់​បិទបាំង​ច្រមុះ​នាង​ទៀតឡើយ ខណៈ​ពេលនេះ​កំពុងតែបន្ត​ការកែ​មុខ​របស់ នាង​ទៀត​នៅ ឯ​ប្រទេស​កូរ៉េ​ដោយ​ទើបតែ​ចាក់​មុខ V ។

​កញ្ញា បេ​នី យ៉ាំង ដែល​កំពុងស្នាក់នៅ​ប្រទេស​កូរ៉េ​ដោយ​ធ្វើការ​ប​ង្ហ​ហោះ​វិ​ឌី​អូ ប្រាប់ថា​នាង​នឹង​ត្រឡប់មក​ស្រុក​ខ្មែរ​នៅក្នុង​ថ្ងៃទី ១៤ ខែតុលា​នេះ​ខាងមុខនេះ ។ អ្វីដែល​មហាជន​ភ្ញាក់ផ្អើល​នោះ ​វិ​ឌី​អូ​លើក​នេះ បេ​នី យ៉ាំង​បានបង្ហាញ មុខមាត់​របស់​នាង​ទើប​ចាក់​មុខ V នៅ​ប្រទេស​កូរ៉េ ដោយ​នាង​ប្រាប់​ត្រួសៗ​ថា នាង​យក​ខ្លាញ់​ភ្លៅ​ចាក់​លើ​ផ្ទៃមុខ ។ ផ្ទៃមុខ​របស់​នាង​មើលទៅ​ខុសប្លែក កាន់តែ​មិន​ដូច​ពីមុន បើទោះបីជា​នាង​ទើបតែ​ចាក់​មុខ​ថ្មីៗ ក៏​នៅ​មិនទាន់​មើលឃើញ​ស្អាត​ដដែល ។

​សូម​រំលឹក​ផងដែរ​ថា សម្រាប់​ច្រមុះ​របស់​នាង​ដែល​ធ្វើ​មួយរយៈ​មុន​នោះ បាន​ខូច​ទ្រង់ទ្រាយ​ដោយសារ​មាន​ខ្ទុះ​ ដែល​នាងត្រៀម​ធ្វើ​ម្តងទៀត​នៅពេល​ក្រោយ​អាច​មួយឆ្នាំ​ទៀត ។ មហាជន​ខ្លះ​ក៏​សរសើរ បេ​នី យ៉ាំង ហា​ក់​បី​មិន​ខ្លាច មិន​ខ្មាស​គេ ដោយ​សារតែ​ជា​នារី​រឹងមាំ​ហ៊ាន Lives វិ​ឌី​អូ​បង្ហាញ​មហាជន​បានឃើញ​ស្ថានភាព​ពីមុខ​របស់​នាង​ដែល​ខំប្រឹង​វះកាត់ កែ​មុខ ចង់បាន​ស្អាត​ជាងមុន ប៉ុន្តែ​មិនទាន់​សម្រេច​នៅឡើយ​។ នាង​ក៏​និយាយថា ចាក់​ចុះឡើង​ខូច​អស់​ឡើង​មុខ​ចង់​ដូច​ឆ្កែ ទៅហើយ​៕ ដោយ បូ​រិ​ន​/Ha