បេ​ប៊ី​អោត​ឡេ​ត សាខា​ទី​៣ ក្បែរ​វិមានឯករាជ្យ នាំ​ទំនិញ​ជាង​១​ម៉ឺន​មុខ មកពី​៤០​ប្រទេស​

194

(​ភ្នំពេញ​)៖ បេ​ប៊ី​អោត​ឡេ​ត ជា​ហាង​លក់ទំនិញ កុមារ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែលមាន​ទំនិញ​ជាង​១​ម៉ឺន​មុខ នាំចូល​ពី​ប្រមាណ​៤០ ប្រទេស​ទូទាំង​ពិភពលោក បាន​បើក​ដំណើរការ សាខា​ទី​៣ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​អាណាព្យាបាល គ្រាន់តែ​មកកាន់ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត​ណាមួយ តែមួយ​ហាង ពួកគេ​អាច​រក​ទិញ​ទំនិញ​ទាំងអស់ សម្រាប់​ទារក កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ ជាមួយ​ការលក់​បញ្ចុះតម្លៃ​ពិសេស និង​ការ​ថែម​ជូន កាដូ​អនុស្សាវរីយ៍ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងឱកាស​បើកសម្ពោធ​។​

​លោក កែវ ឡង់ឌី សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​អភិវឌ្ឍន៍​ធុរកិច្ច បាន​ថ្លែង​ឲ្យ​ដឹង ក្នុងឱកាស​បើកសម្ពោធ សាខា​ទី​៣ បេ​ប៊ី​អោត​ឡេ​ត នេះ​ថា “​បន្ទាប់ពី​យើង​បាន​កកើត បេ​ប៊ី​អោត​ឡេ​ត នៅ​ឆ្នាំ​២០១៤ នៅ​ឆ្នាំ​២០១៦ យើង​បើក​សាខា​ទី​២ ហើយ​ថ្ងៃនេះ​២០១៧ យើង​បើក​សាខា​ទី​៣ ដូច្នេះ​ថ្ងៃនេះ​យើង​បាន​បើកសម្ពោធ ដាក់​ជា​ផ្លូវការ ដែល​យើង​បានធ្វើ ជាការ​សម្ពោធ ដោយមាន​ការជួបជុំ​ភ្ញៀវកិត្តិយស ក៏ដូចជា​ដៃគូរ សហការ ដែល​មកពី​ក្នុងប្រទេស និង​ក្រៅប្រទេស មក​ចូលរួម​ជាច្រើន​នៅក្នុង​ថ្ងៃនេះ ។​

​លោក កែវ ឡង់ឌី ក៏បាន​បង្ហាញ​ពី​ចក្ខុវិស័យ ដែល​នាំ​ឲ្យ​ក្រុម​របស់លោក ចាប់ផ្តើម​ដំណើរការ សាខា​ទី​១ រហូត​ពង្រីក ដល់​សាខា​ទី​៣​នេះ ដោយ​លោក បាន​យល់ឃើញ និង​បាន​ឲ្យ​ដឹងថា “​ទីផ្សារ​អាជីវកម្ម​ជាមួយ​ក្មេងៗ កំពុង​តែមាន​សារៈសំខាន់ កាន់តែខ្លាំង​ជាមុន ដោយសារ​តម្រូវការ របស់​កូនក្មេង​ច្រើនជាង​មុន ហើយ​កូនក្មេង​ឥឡូវ ក៏មាន​ច្រើនជាង​មុន​ដែរ ដូច​ហេតុនេះ តម្រូវការ​ច្រើន ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​តម្រូវការ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់ ដូច្នេះ​បានជា បេ​ប៊ី​អោត​ឡេ​ត សហការ​ជាមួយ​ក្រុមហ៊ុន មកពី​ប្រទេស ៤០​ប្រទេស​ផ្សេងៗ​គ្នា លើ​ពិភពលោក ដើម្បី​នាំយក​ផ្តាច់មុខ ក៏ដូចជា ដើម្បី​នាំយក​ទំនិញ​ល្អៗ ដែលមាន​គុណភាព​ខ្ពស់ ដូច​អន្តរជាតិ គេ​មាន​អ្វី យើង​មាន​នោះដែរ ប្រទេស​គេ​អភិវឌ្ឍ​មាន​អ្វី យើង​មាន​នោះដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង បាន​ប្រើ​ដូចគ្នា​ដែរ​” ។​

​លោក ឈិន រ៉ា​ឌី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រ​ត្តិ​ប​ត្តិ​ទូទៅ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា “​បេ​ប៊ី​អោត​ឡេ​ត មាន​គោលបំណង​ពង្រីក​សាខា សម្រាប់​គ្រប់​ខណ្ឌ ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​ជំ​ហ៊ាន​ទី​២​មក បាន​យើង​បោះ​ជំ​ហ៊ាន ទៅតាម​ខេត្ត ដែលជា​ខេត្ត​ធំៗ នៅ​ទូទាំងប្រទេស ។ លោក​បន្តថា “​មិនយូរ​ទេ ដោយសារ​រយៈ​៣​ឆ្នាំ យើង​បើក​បាន​៣​ហើយ ហើយ​ខ្ញុំ​គិតថា នៅ​ខណ្ឌ​ប្រហែល​យើង​បើក ៤​សាខា​ទៀត គ្រប់​៧​ខណ្ឌ បន្ទាប់មក​យើង​នឹង​បន្ត ចេញ​ទៅតាម​បណ្តា​ខេត្ត​” ។​

​បេ​ប៊ី​អោត​ឡេ​ត ជា​ហាង​លក់ទំនិញ កុមារ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​អ្នកជា​អាណាព្យាបាល គ្រាន់តែ​មកកាន់ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត​ណាមួយ តែមួយ​ហាង ពួកគេ​អាច​រក​ទិញ​ទំនិញ​ទាំងអស់ សម្រាប់​ទារក កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ ដែលមាន​ទំនិញ​លើសពី​១​ម៉ឺន​មុខ រួមមាន​ផលិតផល​ក្នុងស្រុក និង​ផលិតផល​នាំចូល មកពី​បណ្តា​ប្រទេស​ជាង ៤០​ទូទាំង​ពិភពលោក ។ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត លក់ទំនិញ​ទាំងអស់ ក្នុងតម្លៃ​ធូ​ថ្លៃ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​ស្រទាប់វណ្ណៈ មានលទ្ធភាព​អាច​ទិញ​ប្រើប្រាស់​បាន​គ្រប់ៗ​គ្នា ។​

​បេ​ប៊ី​អោត​ឡេ​ត មាន​ទំនិញ​ដូចជា ម្សៅ​ទឹកដោះគោ ចំណីអាហារ ខោ​ទឹកនោម រទេះរុញ សម្លៀកបំពាក់ តុ​ត្ត​តា និង​សម្ភារៈ​ក្មេង​លេង​ជាច្រើន​សន្ធឹកសន្ធាប់ ។ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត ក៏មាន​ផ្គត់ផ្គង់​សម្ភារៈ​ថ្នាក់រៀន​គ្រប់​ប្រភេទ សម្ភារៈ​ក្មេង​លេង Montessori និង Playground តាម​សាលា​នានា ដោយ​ធានា​លើ​ទំ​មុខទំនិញ​សុទ្ធ មិនមាន​ទំនិញ​ក្លែងក្លាយ ជា​ទំនិញ​យក​ផ្ទាល់​ពី​រោងចក្រ និង​ក្រុមហ៊ុន​ម្ចាស់​ម៉ាក់ កាន់តែ​ជឿជាក់ និង​មាន​ទំនុកចិត្ត គ្រប់​ទំនិញ​ទាំងអស់ ត្រូវបាន​រក្សាទុក​តាម​ស្តង់ដា​បច្ចេកទេស ក្នុង​ទីតាំង​ត្រឹមត្រូវ និង​សីតុណ្ហភាព ត្រឹមត្រូវ​ផងដែរ ។​

​គួរ​បញ្ជាក់ថា ក្នុងឱកាស​បើកសម្ពោធ សាខា​ថ្មី​ទី​៣​នេះ បេ​ប៊ី​អោត​ឡេ​ត មាន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ និង​ថែម​ជូន​កាដូ អនុស្សាវរីយ៍ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​ចាប់ពី​ថ្ងៃ បើកសម្ពោធ​នេះ​តទៅ ដល់​ថ្ងៃទី​៧ មករា ឆ្នាំ​២០១៨ គ្រប់​អតិថិជន​ទាំងអស់ និង​ទទួលបាន​កាត​សមាជិកភាព ដោយ​ស្វ័យប្រវត្តិ ដែលមាន​អត្ថប្រយោជន៍​ជាច្រើន ។​

​បេ​ប៊ី​អោត​ឡេ​ត​សាខា​ទី​១ សាខា​ទួលគោក បើក​លក់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៤ មាន​ទីតាំង​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក សាខា​ទី​២ សាខា​កម្ពុជា​ក្រោម បើក​លក់​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១៦ មាន​ទីតាំង​ក្រោយ ទីស្តីការ​គណៈ​រដ្ឋ​ម​ន្ត្រូ តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ សាខា​វិមានឯករាជ្យ បើក​ម្ពោ​ធ​ដំណើរការ​ឆ្នាំ​២០១៧​នេះ មាន​ទីតាំង​ខាងត្បូង​វិមានឯករាជ្យ ជាប់​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា តាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ដែលមាន​បើក​លក់ ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ ជា​រៀងរាល់ថ្ងៃ​៕