បេ​ប៊ី ហាត់​ត្រឹម​បី​ថ្ងៃ រាំ​មិនឱ្យ​ចាញ់​អ្នកល្បីៗ

539

​ដោយៈ បូ​រិ​ន /​ភ្នំពេញៈ តារា​សម្តែង​សិច​ស៊ី​ដែល​វិ​វត្ត​ខ្លួន​ក្លាយ​តារាចម្រៀង​កន្ត្រាក់​អារម្មណ៍​កញ្ញា បេ​ប៊ី​បាន​បង្ហើប​ឱ្យដឹងថា​សម្រាប់​នាង​ហាត់​រាំ​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​អាច​បញ្ចេញ​ក្បាច់​រាំ​ចម្លែកៗ​សម្រាប់​ការប្រគំ​ន្ត្រី​ធំៗ​មិនឱ្យ​ចាញ់​តារាចម្រៀង​ផ្សេង​ទៀតឡើយ​។​

បេ​ប៊ី ហាត់​ត្រឹម​បី​ថ្ងៃ រាំ​មិនឱ្យ​ចាញ់​អ្នកល្បីៗ

​ការប្រគំ​តន្ត្រី​មួយ​កាលពី​សប្តាហ៍​ម​កន្លងរ​បស់​ស្ថានីយទូរទស្សន៍​លេខ​៥ កញ្ញា បេ​ប៊ី​ដែលមាន រាង​ស្លី​ម​គួរឱ្យ​ស្រលាញ់​រូបនេះ​បានបង្ហាញ​វត្តមាន​របស់​នាង​ជាមួយ​បទ​ច​ម្រៀ​ថ្មីៗ​យ៉ាង​កន្ត្រាក់​អារម្មណ៍ ហើយ​វត្តមាន​របស់​នាង​ពិតជា​ធ្វើឱ្យ​អ្នកគាំទ្រ​ទូរទស្សន៍​លេខ​៥​មួយ​នេះ​ខកបំណង​ឡើយ​ដោយ បទ​ញាក់​នីមួយ​សុទ្ធ​បញ្ចេញ​ក្បាច់​ប្លែកៗ​។​

​តារា​ស្រី​ស្អាត​រូបនេះ​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​ការប្រគំ​តន្ត្រី​លើក​នេះ​ជា​លើក​ទី​១​សម្រាប់​នាង​ក្នុងការ​បង្ហាញ​ហើយ​នាង​បាន​នាំយក​បទ​ថ្មី​របស់​នាង​ដែល​សុទ្ធ​ស្នាដៃ​និង​គំនិត​របស់​ផ្ទាល់​យក​ច្រៀង​ឱ្យ​កក្រើក​ម្តង​។ ការ​ហាត់​សម​ទាំង​ចម្រៀង និង រាំ​របស់​នាង​នោះ នាង​ចំណាយពេល​ត្រឹមតែ​បី​ថ្ងៃ​អាច​បង្ហាញ ចង្វាក់រាំ​ជាមួយ​សមាជិក​របស់​នា​ង​ឱ្យ​ប្លែក​បាន​ហើយ​មិនចាំបាច់​ចំណាយពេល​មួយអាទិត្យ​នោះទេ​។

​កញ្ញា បេ​ប៊ី បាន​បញ្ជាក់ថា នាង​ត្រៀម​ចេញ​បទ​ថ្មីៗ​នាពេលខាងមុខ​នេះ​ទៀត​ដើម្បី​ឆ្លើយតប​ទៅកាន់ អ្នកគាំទ្រ ហើយ​ជាពិសេស​បំពេញ​យុវវ័យ​តែម្តង​។​បទ​ចម្រៀង​របស់​នាង​ដែល​បានចេញ​កន្លងមក នេះ​គឺ​សុទ្ធតែ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ដែលជា​បទ​សប្បាយ​ហើយ​បទ​ថ្មីៗ​ដែល​ត្រៀម​នឹងធ្វើ​នោះ​គឺជា​បទ​ញាក់​ដដែល​។ ពីព្រោះ​នាង​ចង់​បទ​បែប​សប្បាយៗ តម្រូវ​ចិត្ត​យុវវ័យ ជាង​ជា​ផលិត​បទ កំសត់ៗ ឬ បទ Original Song ។ ម្យ៉ាង​នាង​ទើប​ផលិត​វី​ឌី​អូ​ចម្រៀង​បទ “​បូតសណ្តែក​”​ដែលមាន​ការ គាំទ្រ​យ៉ាងច្រើន​ពី​យុវវ័យ​។ ដូច្នេះ​ទិស​ទៅ​របស់​នាង​បាញ់​ឆ្ពោះទៅរក​ចិត្ត​របស់​យុវវ័យ​។​

​សូមបញ្ជាក់ថា ក្នុងការ​ប្រគំ​ន្ត្រី​ធំ​របស់​ទូរទស្សន៍​លេខ​៥​កន្លងទៅនេះ​នាង​បាន​ឡើង​ច្រៀង​ម្តង​វ៉ៃ សុទ្ធតែ​ឡើង​ច្រៀង​បទ​ញាក់​បី​បទ​ជាប់​គ្នា មិនចេះ​ហត់​ហើយ​រាំ​បញ្ចេញ​ក្បាច់​ស្ទើរ​ចង់តែ​របូត​សំពត់ មិន​ចាញ់​តារាចម្រៀង​បរទេស​ឬ​តារាចម្រៀង​ស្រុក​ខ្មែរ​កំពូលៗ​ឡើយ​។​បទ​ថ្មី​របស់​នាង​ចំនួន​បី​បទ​ដែល​នាង​យក​បញ្ចេញ​លើ​ឆាក​មិនឱ្យ​ចាញ់​អ្នកល្បីៗ​នោះ​មានដូចជា “​កីឡាបាល់ទាត់​កម្ពុជា​” “This Love is on fire” និង “​តោះ​គ្រវី​”៕​មន​

បេ​ប៊ី ហាត់​ត្រឹម​បី​ថ្ងៃ រាំ​មិនឱ្យ​ចាញ់​អ្នកល្បីៗ