បេ​សេ​ឡូ​ណា ត្រៀម​ដាក់សំណើ​ចុងក្រោយ ដើម្បី​ផ្ទេរ អូស្មាន ដេ​ម​បេ​ឡេ​

1065
ចែករម្លែក

​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​បា​សេស​ឡូ​ណា​( Barcelona) នឹង​ដាក់សំណើ​ចុងក្រោយ​ដើម្បី​ផ្ទេរ​កីឡា ករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) ប៉ុន្តែ​កំពុង​ប្រឈម​នឹង​កា​រប​ដិ សេធ​ពី​ក្លឹប Dortmund ។​
​ ​
​ក្លិប​អាល្លឺម៉ង់​មួយ​នេះ​បានដាក់​ឱសានវាទ​ត្រឹម​ថ្ងៃអាទិត្យ​សម្រាប់​ក្លិប Barcelona ដើម្បី​ឆ្លើយតប​នឹង​តម្លៃ ១៥០​លាន អឺរ៉ូ​សម្រាប់​កីឡាករ​សញ្ជាតិ​បារាំង​នេះ​។​
​ ​
Barcelona បានចាត់ទុក ដេ​ម​បេ​ឡេ គឺជា​ជម្រើស​ទី​១ ដើម្បី​ជំនួស​តំណែង​របស់​ខ្សែប្រយុទ្ធ នី​ម៉ា (Neymar) បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Paris Saint Germain ហើយ​ពួកគេ​ក៏​ចង់បាន ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) របស់​លី​វើ​ភូ​ល​ផងដែរ​។​
​ ​
​ដោយសារតែ​កីឡាករ​ទាំងពីរ​សុទ្ធតែ​ចង់​ផ្ទេរចេញ ដូច្នេះ Barcelona សង្ឃឹមថា ខ្លួន​នឹង​អាច​បង្ខំ​ឲ្យ ក្លឹប​ទាំងពីរ​ទទួលយក​សំណើ​របស់ខ្លួន​។​
​ ​
​ប៉ុន្តែ​ក្លិប​លី​វើ​ភូ​ល​បាន​ប្រកាន់​ជំហរ​រឹងរូស​ដដែល​ថា កូ​ទី​ញ៉ូ នឹងមិន​ទៅណា​ទេ ស្របពេល​ក្លិប Dortmund បដិសេធ​មិន​ទទួលយក​សំណើ​ផ្ទេរ​ណា​ដែល​មិន​ឆ្លើយតប​តាម​ការទាមទារ​របស់​ខ្លួន​។​
​ ​
​នាយក​ប្រតិបត្តិ​ក្លិប Dortmund បានប្រកាសថា “​យើង​ត្រៀម​លក់​កីឡាករ​រូបនេះ ហើយ​អ្វីដែល​យើង​ចង់បាន គឺ​ស្ថិតនៅលើ​តុ​។ នៅពេល​សំណើ​មិនបាន​ឆ្លើយតប ដេ​ម​បេ​ឡេ នឹង​នៅ​ជាមួយ​យើង​។ យើង​នឹងមិន​ចរចា​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele)