បែកធ្លាយ​ទូរស័ព្ទ iPhone SE ស៊េរី​ថ្មី នៅមុន​ពេលចេញ​លក់​ជា​ផ្លូវការ​

1497
ចែករម្លែក

​គេ​សឹងតែ​និយាយបានថា ក្រុមហ៊ុន Apple កំពុង​ត្រៀម​ចេញលក់ iPhone ស៊េរី​ថ្មី​ហើយ​។​

​រូប​ភាពលេច​ធ្លាយ​ថ្មីៗ​បានបង្ហាញ ទូរស័ព្ទ iPhone SE 2 ដែល​ផលិតឡើង​យ៉ាង​ពេញលេញ ជាមួយ​កញ្ចក់​ខាងក្រោយ​ខ្នង សម្រាប់​សាក​ភ្លើង​ឥត​ខ្សែ​។​

​ស្មា​ត​ហ្វូ​ន​ទំហំ ៤ អ៊ី​ញ​នេះ​បាន​ដណ្តើម​ចំណែក​ទីផ្សារ​មុនគេ ចាប់តាំងពី​ការចេញលក់​ដំបូង​នៅ​ឆ្នាំ ២០១៦​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Apple មិន​បានចេញ​ទូរស័ព្ទ​ថ្មី​ប្រភេទ​នេះ​ទៀត​ទេ ចាប់តាំងពី​ការចេញលក់​របស់ខ្លួន​កាលពី​២​ឆ្នាំមុន​។​

​វា​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ជឿថា ក្រុមហ៊ុន Apple កំពុងតែ​ត្រៀមខ្លួន​ដើម្បី​បញ្ចេញ​ទូរស័ព្ទ​ធូរ​ថ្លៃ​ដ៏​ពេញនិយម​នេះ​ជា​លើក​ទី​២​។​

​រូប​ភាពលេច​ធ្លាយ​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​ដោយ​វេ​ប​សាយ 9to5Mac បានបង្ហាញ​ពីអ្វី​ដែល​អាចជា​ទូរស័ព្ទ iPhone SE 2 ពេញលេញ​។​

​ទូរស័ព្ទ​នេះ​ហាក់ដូច​ជាមាន​អាលុយមីញ៉ូម​និង​បន្ទះ​ខាងក្រោយ​ផលិត​ពី​កញ្ចក់​ដើម្បីឱ្យ​ត្រូវ​គ្នា​ជាមួយ​ការ​សាក​ភ្លើង​ឥត​ខ្សែ​៕ ដោយ៖ កញ្ញាដាលីស

រូបភាព​បែកធ្លាយ​នៃ​ទូរស័ព្ទ iPhone SE 2 បានបង្ហាញ​លើ​វេ​ប​សាយ 9to5Mac