បែកធ្លាយ​រូបភាព​ទូរស័ព្ទ​ថ្មី Galaxy Note 8 ចំពេល​មានការ​សន្និដ្ឋានថា វា​អាច​នឹង​អុកឡុក​ការចេញ iPhone 8 របស់ Apple

1178
ចែករម្លែក

​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​កាមេរ៉ា​ខាងក្រោយ ចេញពី​ទូរស័ព្ទ GalaxyNote 8 ដែល​នឹង​ចេញ​ឆាប់ៗ​នេះ បាន​លេច​ធ្លាយ​លើ​អន​ឡាញ​។

​រូបថត​គំរូ​ជាច្រើន​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​រួចទៅហើយ ដោយ​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​នៃលក្ខណៈ​ស​ម្ប​តិ្ត​ពិសេសៗ ដែល​រំពឹង​សម្រាប់​ទូរស័ព្ទ​ថ្មី​នេះ​។​ ​

ប្រសិនបើជា​ការពិត នេះ​អាចជា​រូបថត​ពិតប្រាកដ​នៃ​ខ្នង​ទូរស័ព្ទ GalaxyNote 8 ដែល​ក្រុមហ៊ុន Samsung រំពឹង​ចេញលក់​នៅ​និ​ទាឃ​រដូវ​ខាងមុខ ដើម្បី​ប្រកួតប្រជែង​ជាមួយ iPhone 8 របស់ Apple​។​

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ តាំង ហា មកពី​ក្រុង​ហូជីមិញ វៀតណាម បាន​បង្ហោះ​រូបថត​ទាំងអស់នេះ​នៅលើ​បណ្តាញ​សង្គម​ក្នុង​សប្តាហ៍​នេះ​។

​លោក​តាំង អះអាងថា រូបថត​នេះ​បង្ហាញ​កាមេរ៉ា Len ពីរ​, Flash ប្រភេទ LED និង ការ​ស្កែ​ន ID តាម​ក្រយៅដៃ សម្រាប់ GalaxyNote 8​។​

​អ្នកខ្លះ​គិតថា Sensor របស់​វា​អាច​នឹងដាក់​នៅ​ខាងក្រោម​ផ្ទៃ​អេក្រង់​ខាងមុខ ដូច​ពាក្យ​ចចាមអារ៉ាម​លេចឮ​នៅ​ថ្ងៃ​ខួប​គ្រប់ ១០ ឆ្នាំ​របស់ iPhone​។​

ប៉ុន្តែ​រូបថត​ទាំងនេះ​បង្ហាញថា វា​នឹង​ដើរ​តាម​ម៉ូត​ទូរស័ព្ទ Galaxy S8 ដែល​ចេញ​កាលពី​ខែមេសា ដដែល​ទេ​។ ហើយ​គេ​ក៏​រំពឹងថា​វា​នឹង​បំពាក់​មកជា​មួយ​នូវ​អេក្រង់ Infinity និង ប៊ិក S Pen ដូច​ស៊េរី Note មុនៗ​ដែរ​៕ ​ដោយ ៖កញ្ញាដាលីស

រូបថត​លេច​ធ្លាយ​នៃ​ទូរស័ព្ទ GalaxyNote 8