បែកធ្លាយ​រឿង​ភរិយា​តារា​កំប្លែង​នាយ ក្រិន ផិតក្បត់​ក្រោយ​មានកូន​បីនាក់​

706
ចែករម្លែក
នាយក្រិននិងភរិយា (រូបហ្វេសប៊ុក)

ដោយៈ បូ​រិ​ន​/ភ្នំពេញៈ តារា​កំប្លែង​មាឌ​ល្អិត​នាយ ក្រិន បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​បែកធ្លាយ​ថា ភរិយា​របស់លោក​ផិតក្បត់​លោក​ជាច្រើនលើក បន្ទាប់ពី​មានកូន​បីនាក់​ជា​ចំណងដៃ​រួចហើយ​។


​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នេះនាយ​ក្រិន បាន​សរសេរ​សារ​ប្លែកៗ​ជាមួយ​រូបថត​កូន​ទាំងបី​នាក់ មាន​ខ្លឹមសារ​ហាក់បីដូចជា ពេលនេះ​លោក​ចិញ្ចើម​កូន​ទាំងបី​តែឯង និង មើលទៅ​ដូចជា មនុស្ស​បាក់បែក​ស្នេហា​។ ជាមួយគ្នា​នោះ សារ​ព័​ត័​មាន​ក្នុងស្រុក​ជាច្រើន បាន​ទម្លាយ​និង​ចុះផ្សាយ​ពី​នាយ​ក្រិន ត្រូវបាន​ភរិយា​របស់លោក​ចុះចោល ហើយ​បន្សល់ទុក​កូន​បីនាក់​នៅ​នឹង​លោក​ជា​អ្នក​មើលថែ​។ មាន​សារព័ត៌មាន​ខ្លះ​បាន​ចុះផ្សាយ​ដាក់ថា តារា​ល្បី​រូបនេះ​ដែល​តែងតែ​ធ្វើឱ្យ​មហាជន​សើច​សប្បាយ​នោះ បែរជា​កម្សត់​វិញ​ហើយ​ដោយសារតែ​ភរិយា​ជាទី​ស្រលាញ់​របស់លោក​ផិតក្បត់​រក​អ្នកថ្មី​។

ក្រុមគ្រួសារនាយគ្រិន(រូបហ្វេសប៊ុក)


រស្មី​កម្ពុជា បាន​ទូរស័ព្ទ​សុំ​ការបកស្រាយ​ពី​នាយ​ក្រិននៅពី​ថ្ងៃទី​៣០ ខែតុលានេះ តែតារា​កំប្លែង​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​លោក​សុំ​មិន​និយាយ​រៀបរាប់​រឿងនេះ​តាម​ទូរស័ព្ទ​ឡើយ ។លោកថា​​រឿងនេះ​លោក​សុំ​ធ្វើ​សន្និសីទកាសែត​ដោយផ្ទាល់​លាត ត្រដាង​ការពិត និង ប្រាប់​រឿងរ៉ាវ​ឱ្យអស់​។
​លោក​បន្តថា​លោក​ចង់​ជួប​អ្នកកាសែត​ទាំងអស់​ដោយផ្ទាល់​។ លោក​សុំ​មិន​និយាយ​តាម​ទូរស័ព្ទ​។ បើ​អ្នកកាសែត ចង់​មក​សម្ភាស​លោក​នោះ មក​ផ្ទះ​លោក​ផ្ទាល់​មក ។​លោក​នឹង​និយាយប្រាប់​៕ សរន​