បែក​កង់​មុខ​រេ​ចង្កូត​បុក​របង​ផ្ទះ​គេ​​ស្លាប់​យ៉ាង​អាណោច​អាធ័​ម​

327
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​ដោយសារ​បើក​ម់ូ​តូ​លឿន​ពេក ​បែក​កង់​មុខ​ជ្រុល​របង​ផ្ទះ​គេ ​និង​គល់​ឫស្សី​បាក់ឆ្អឹង​ករ​ចេញមកក្រៅ​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម​។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង៣៥​នាទី​ថ្ងៃទី​៧ ​ខែមេសា ​ឆ្នាំ​២០១៩ នៅលើ​ផ្លូវ​ក្រាល​កៅ​ស៑ូ​ស្ថិត​ក្នុងភូមិកក់ ឃុំស្វាយ​រំពារ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​ ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ ជិះ​ម៉ូតូ​មួយគ្រឿង​មា់ក​វ៉េវ ពណ៌​ខ្មៅ គ្មានស្លាក​លេខ ​បើកបរ​ដោយ​ឈ្មោះ សោម មេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ ត្រពាំង​ថ្កុ​វ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច មកដល់​កន្លែង​កើត​។

​ប្រភព​បាន​បន្តទៀតថា​ លុះ​មកដល់​កន្លែងកើតហេតុ​ខាង​លើស្រាប់តែ​ម៉ូតូ​បែក​កង់ជើង​មុខ​ បណ្តាលឲ្យ​ដួល​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​ និង​បុក​គាល់​ឬ​ស្សី​ធ្លុះ​ឆ្អឹង​ករ​ចេញ​មកក្រៅ​ បណ្តាលឲ្យ​ស្លាប់​នៅ​និង​កន្លែង​តែ​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ និង​ប្រគល់​សពឲ្យទៅ​ខាង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/