បែក​ថ្នាំ​ចងក​សម្លាប់ខ្លួន​ឡើង​ស្អុយ ទើប​មាន​គេ​ប្រទះឃើញ​

641
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​ញៀន​ថ្នាំខ្លាំង​រហូត​បែក​ថ្នាំ រត់​ទៅ​ចងក​សម្លាប់ខ្លួន​លើ​ដើមឈើ​រហូត​ហើម​ស្អុយ ទើប​មាន​គេ​ប្រទះឃើញ កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨ ម៉ោង​១១​និង​១០​នាទី ព្រឹក​នៅ​ចំណុច​បឹង​ឫស្សី ភូមិ​ឆ្កែ​ខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី​។

​លោក ទឹម ខាវ មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​រុក្ខ​គិរី បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​មាន ឈ្មោះ សៅ សុភា ប្រុស​អាយុ​៣៩​ឆ្នាំ នៅ​លីវ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ សព​អត្តឃាត​ជន​មាន​សភាព​ហើម​ស្អុយរលួយ​។ បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២៨​។​

​ក្រោយ​ធ្វើ​កោសល្យ​ពិច័យ​រួច សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា អត្តឃាត​ជន​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន (​បែក​ថ្នាំ​)​។ បច្ចុប្បន្ន ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

#