បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត : គណបក្ស​ប្រជាជន​៥៥០​អាសនៈ , ខ្មែរ​រួបរួម​ជាតិ ៦​អាសនៈ , ហ្វ៊ុនស៊ិនប៉ិច ៣​អាសនៈ

921
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​។ ជា​លទ្ធផល​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ច្រើន​លើសលុប និង​ទទួលបាន​អាសនៈ​ច្រើនជាង​គណបក្សនយោបាយ​ចំនួន​៦ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​
យោងតាម​លទ្ធផល​សំឡេងឆ្នោត និង​អាសនៈ ក្រុមប្រឹក្សា​រាជធានី ខេត្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន ១១.១២៣ និង​ទទួលបាន​អាសនៈ​សរុប​ចំនួន ៥៥០​អាសនៈ​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​សរុប ១៧៥ និង​ទទួលបាន​អាសនៈ​ចំនួន ៦​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន ២២៦ ទទួលបាន​អាសនៈ​ចំនួន ៣​។​
តាម​លទ្ធផល​ខាងលើនេះ គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ទាំង ២៥ រាជធានី ខេត្ត​។​
ចំណែក​លទ្ធផល​សំឡេងឆ្នោត និង​អាសនៈ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន ១១.១១៣ និង​ទទួលបាន​អាសនៈ ៣.៤៨៤​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន ២១៣ និង​ទទួលបាន​អាសនៈ ៣៣​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​សរុប​ចំនួន ១៩៩ និង​ទទួលបាន​អាសនៈ ៣៨​។
ផ្អែក​តាម​ផ​លទ្ធផល​ខាងលើនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ទាំង​២០៣ ក្រុង ស្រុក ខណ្ឌ​៕​សរន​