បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នាំឲ្យ​មន្ត្រីរាជការ កងកម្លាំង​បាន​ឡើង​ប្រាក់ខែ ហើយ​បើក​បាន​២​អាទិត្យ​ម្តង​

702
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ /បន្ទាយមានជ័យ : បេក្ខជន​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​អះអាងថា ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នាំអោយ​មន្ត្រីរាជការ កងកម្លាំង​បាន​ឡើង​ប្រាក់ខែ ហើយ​បើក​បាន​២​អាទិត្យ​ម្តង ។​ចំពោះ​លក្ខ​ខ័​ណ្ឌ​ការងារ​នឹង​កាន់តែ​ប្រសើរឡើង​។​

លោក គោ​ស៊ុំ សារឿ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ – បេក្ខជន​អ្នកតំណាងរាស្ត្រ​លេខ​រៀង​ទី​២ បាន​ថ្លែង​ដូច្នេះ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាមួយ​លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ លោក​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុប្បដ្ឋាក -​គិ​លា​នុប​កប​ដ្ឋា​ន​យិ​កា ម​ន្ត្រី​រាជការ​ស៊ី​វិល កងកម្លាំង​នគរបាល យោធា កងរាជអាវុធហត្ថ​ច្រើន​ពាន់​នាក មកពី​ទូទាំង​ស្រុក​មង្គល​បូរី​កាលពី ថ្ងៃទី​២៣​កក្កដា​ ឆ្នាំ​២០១៨ ដែល​ជួបជុំគ្នា​នៅ​សាល​ធំ​នៃ​សាលារៀន​ខ្មែរ ចិន ចុង​វ៉ា ឃុំ​ឬ​ស្ស​ក្រោក​ស្រុក​មង្គល​បូរី ។​

លោក ​រ័ត្ន ដា​ស៊ី​ណង់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​ ស្រុក​មង្គល​បូរី​ប្រជាពលរដ្ឋ​បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​៦៧,១២២​នាក់​ក្នុងនោះ​ចំនួន​សមា​ជិត​គណបក្ស​ប្រជាជនមាន​ចំនួន​៤៩,៤៩២​នាក់ ។ ហើយ​មានកា​រិ​យា​ល័​បោះឆ្នោត ចំនួន​២២៧ ។​

លោក គោ​ស៊ុំ សារឿ​ត បាន​លើក​ពី​សភាពការណ៍​នយោបាយ​ក្រៅ​និង​ក្នុងប្រទេស ក៏ដូចជា​គុណបំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សមិទ្ធិផល​នានា​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន​។​ ក្នុងនោះ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើអោយ​មាន​កំណើន​សេដ្ឋកិច្ច កើន​ចំណូល​និង​ជីវភាព​ពលរដ្ឋ​ទូទៅ​ប្រសើរឡើង​។  រីឯ​ចំពោះ​ម​ន្ត្រី​រាជការ​ស៊ី​វិលកងកម្លាំងប្រដាប់ អាវុធ​នឹង​ទទួលបាន​ការបែងចែក​ផលប្រយោជន៍​តាមរយ​:​លក្ខ​ខ័​ណ្ឌ​ការងារ​ប្រសើរឡើង បានការ​តម្លើង​ប្រាក់​បៀរ​វត្សរ៍ ប្រាក់​ក​ម្រែ​គោល​របប​នានា​ជា​លំដាប់​បន្ថែមទៀត ។​ ទន្ទឹមនឹងនោះ ការបើក​បៀរ​វត្សរ៍ នឹង​ប្តូរ​ពី​បើ​កនៅ​១​ខែម្តង មក​បើ​កនៅ​កន្លះ​ខែ​ម្តងវិញ ។​

លោក​បានលើកឡើង​ពី​ប្រវត្តិសាស្ត្រ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​ថា មានតែ​ការចាប់យក​លទ្ធិប្រជាធិបតេយ្យ ពហុបក្ស គោរព​សិ​ទ្ធុ​មនុស្ស ពិសេស​ជម្រើស​ក្នុងការ​បោះឆ្នោតអោយ​សេរី​និង​យុ​ត្តិ​ធ​ម៍​ដូច​នៅ​កម្ពុ​ជានា​បច្ចុប្បន្ននេះ​ទេ ទើប​អាច​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដោយ​សន្តិវិធី ដោយ​អហឹ​ង្សា​រ និង​សន្តិភាព ។​ ដូច្នេះ សូម​បាន​អំពាវនាវ​ដល់​លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ លោក​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុប្បដ្ឋាក -​គិ​លា​នុប​កប​ដ្ឋា​ន​យិ​កា ម​ន្ត្រីរាជការ​ស៊ី​វិល កងកម្លាំង​នគរបាល យោធា កងរាជអាវុធហត្ថ និង​ពលរដ្ឋ​មកពី​ទូទាំង​ស្រុក​មង្គល​បូរី ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រូវបំពេញ​កាតព្វកិច្ច​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​០១៨ ដ៏​ខ្លី​ខាងមុខនេះ ។​
គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦ តទៅទៀត​៕B