បំណាក់​ដី​និង​ទឹកជំនន់​ភ្លាមៗ កើតឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​ដែលមាន​ភ្លៀង​ខ្លាំង​

881
ចែករម្លែក

ទឹកជំនន់នៅតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ាបានបណ្តាលឱ្យមានការបាក់ដីនៅវត្តព្រះពុទ្ធសាសនា ដ៏ល្បីល្បាញមួយ និងបានជន់លិចផ្ទះជាច្រើនហើយមនុស្សរាប់រយនាក់ បានភៀសខ្លួន ដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេះ។

កាសែតមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍នៅថ្ងៃចន្ទទី១៨ខែមិថុនាថាតំបន់ជាច្រើននៅរដ្ឋមន ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមទឹកជំនន់ភ្លាមៗ ដោយសារមានភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍មុនមក ហើយមិនទាន់មានការផ្តល់ជំនួយដល់ក្រុមជនរងគ្រោះនៅឡើយទេ ។

ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានបំណាក់ដី ដែលបានធ្វើឱ្យខូចខាតវត្តKyeik Than Lan នៅទីក្រុងMawlamyineនៅរដ្ឋមន ។

លោកបូវីន ជាអ្នកស្រុកដែលបានជួយក្នុងកិច្ចការសង្គ្រោះនៅតំបន់នេះ បាននិយាយប្រាប់សារព័ត៌មានAFP ថា មនុស្សជិត១.០០០នាក់ កំពុងស្នាក់នៅតាមកន្លែងមានសុវត្ថិភាពនៅជុំវិញទីក្រុងMawlamyine។

លោក Nyan Soe អ្នកស្រុកម្នាក់ទៀត បាននិយាយថា ” នេះជាទឹកជំនន់ដ៏អាក្រក់បំផុតនៅរដ្ឋនេះ តាមដែលខ្ញុំធ្លាប់បានឃើញមកនោះ”។

កាសែតនេះ បានរាយការណ៍ថា អ្នកស្រុកប្រហែល១៥០នាក់បន្ថែមទៀតនៅភាគខាងត្បូងនទីក្រុងMawlamyine ត្រូវបានជម្លៀសចេញទៅកាន់សាលារៀនរដ្ឋាភិបាលមួយ បន្ទាប់ពីផ្ទះរាប់សិបខ្នងនិងស្ពានជាច្រើន ត្រូវបានទឹកជន់លិច ខណៈដែលវត្តមួយត្រូវបានបំផ្លាញដោយទឹកជន់ទន្លេពីទីក្រុងនេះ។

រហូតមកដល់ពេលនេះមិនមានការរាយការណ៍អំពីអ្នកស្លាប់និងរបួសនៅក្នុងរដ្ឋនេះទេប៉ុន្តែ ភ្លៀងបន្តធ្លាក់យ៉ាងខ្លាំងនៅតំបន់ជាច្រើននៃប្រទេសនេះ៕

ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានបំណាក់ដី ដែលបានធ្វើឱ្យខូចខាតវត្តKyeik Than Lan នៅទីក្រុងMawlamyineនៅរដ្ឋមន