បំណាក់​ដី​នៅ​ចិន​សម្លាប់​មនុស្ស​១២​នាក់​និង​៣៤​បាត់​ខ្លួន​

209
ចែករម្លែក

​សារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​ទី​២៤​ខែកក្កដា​ថា យ៉ាងហោច​ណាស់​មនុស្ស​១២​នាក់​បាន​ស្លាប់​ដោយសារ​ការ​រលំ​បាក់​ដី​ចំនួន​២​កន្លែង​នៅ​នៅ​ប្រទេស​ចិន​​ភាគ​និរតី ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​មនុស្ស​៣៤​នាក់​ដែល​បាត់​ខ្លួន​។​

​ទូរទស្សន៍​CCTV បាន​និយាយថា បំណាក់​ដី​កាលពី​ថ្ងៃ​អង្គារ​នៅពេល​យប់ បាន​បាក់​សង្កត់​លើផ្ទះ​២១​ខ្នង​និង​មនុស្ស​យ៉ាងតិចណាស់​១១​នាក់​បាន​ស្លាប់​នៅ​ទីក្រុងស៊ុយចេង​ក្នុង​ខេត្ត​​ហ៊ុយ​ចូ​វ​។

​មនុស្ស​១១​នាក់​ត្រូវបាន​សង្គ្រោះ ។ ភ្លៀង​ធ្លាក់​ខ្លាំង​ទំនងជា​មូលហេតុ​ដែលនាំឱ្យ​មាន​កា​រ​រលំ​បាក់​ដី​នេះ​។ ក្រុម​អ្នក​សង្គ្រោះ​ជាង​៨០០​នាក់ បាន​ធ្វើ​ការសង្គ្រោះ​នៅ​តំបន់​នោះ​។​​នេះ​បើ​យោង​តាម​ទូរទស្សន៍​CCTV ។​

​ម្នាក់​បាន​ស្លាប់​និង​៦​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន បន្ទាប់​ពី​បំណាក់​ដី កាលពី​ពេលមុន​នេះ​បាន​កើតឡើង​នៅ​ភូមិ​មួយ​នៅ​ទីក្រុង​ហីចាង នៅ​ខេត្ត​ហ៊ុយ​ចូវកាល​ពី​ថ្ងៃ​អង្គារ​។ ​បំណាក់​ដី​នេះ​បាន​កើត​ឡើង​នៅ​ការដ្ឋាន​សំណង់​មួយ​នៅក្នុង​ខេត្ត​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ស៊ីនហួ​៕ប្រែសម្រួល៖សុខា/sn

បំណាក់​ដី​កាលពី​ថ្ងៃ​អង្គារ បាន​បាក់​សង្កត់​លើផ្ទះ​២១​ខ្នង​និង មនុស្ស​១២​នាក់​បាន​ស្លាប់​នៅ​ខេត្ត​ហ៊ុយ​ចូ​វ​