បំណែក​លោហៈ​ចម្លែក​ធ្លាក់​ពីលើ​មេឃ ចំ​ភូមិ​ថៃ​មួយ​

426

​បំណែក​លោហៈ​ដែល​គេ​មិន​ស្គាល់​ប្រភព​បាន​ធ្លាក់​ពីលើ​មេឃ​ចំ​ចម្ការកៅស៊ូ​របស់​អ្នកភូមិ​ម្នាក់ បន្ទាប់ពី​មាន​សំឡេង​ផ្ទុះ​មួយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ពួក​អ្នកស្រុក​នៃ​ស្រុក​ខុង​ជាម ក្នុង​ខេត្ត​អ៊ូ​ប៊ុន​រាជា​ធានី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា​។​

​លោក អា​ឡុងកន សានូ​ក​ប៉ាន់ មន្ត្រីប៉ូលិស​នៅ​ស្រុក​ខុង​ជាម បាន​និយាយថា ការ​ពិនិត្យមើល​ពីដំបូងៗ​ដោយ​ប៉ូលិស ជាមួយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជើងហោះហើរ​ខេត្ត​នេះ បាន​រកឃើញថា គ្មាន​ការធ្លាក់​យន្តហោះ ត្រូវបាន​រាយការណ៍​នោះទេ ។​

​បន្ទាប់ពី​ការផ្ទុះ​នេះ​ត្រូវបាន​គេ​ឮ​នៅ​ម៉ោង​ប្រហែល​២​ទៀបភ្លឺ​មក អ្នកភូមិ​ម្នាក់​ឈ្មោះ ប៉ៃ​ចិត យុ​ទ្ធា​រក្ស បាន​ប្រាប់​ប៉ូលិស​ថា បំណែក​លោហៈ​បាន​ធ្លាក់​ពីលើ​មេឃ​ចំ​ចម្ការកៅស៊ូ​និង​លំនៅដ្ឋាន​របស់គាត់​។​

​ប៉ូលិស​បាន​ប្រមូល​បំណែក​លោហៈ​នោះ​សម្រាប់​ការពិនិត្យ​មើល ខណៈពេលដែល​លោក​ម៉ាក់​កា​វ៉ាន់ សុ​វ៉ាន់​គុដ
​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ជើងហោះហើរ បាន​និយាយថា លោក​នឹង​ឱ្យ​មន្ត្រី​មួយក្រុម​ទៅ​ពិនិត្យមើល​កន្លែងកើតហេតុ​ដើម្បី​កំណត់ថា​តើ​បំណែក​លោហៈ​នោះ​ជា​អ្វី ហើយ​វា​បាន​កើតឡើង​យ៉ាងដូចម្តេច​នោះ​៕ ដោយ៖ សុខា

បំណែក​លោហៈ​ដែល​គេ​មិន​ស្គាល់​ប្រភព​នេះ បាន​ធ្លាក់​ពីលើ​មេឃ​ចំ​ចម្ការកៅស៊ូ​របស់​អ្នកភូមិ​ម្នាក់ បន្ទាប់ពី​មាន​សំឡេង​ផ្ទុះ​មួយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ពួក​អ្នកស្រុក​នៃ​ស្រុក​ខុង​ជាម ក្នុង​ខេត្ត​អ៊ូ​ប៊ុន​រាជា​ធានី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា