បំបាត់​ការឈឺ​បំពង់ក​តាម​វិធី​ងាយៗ​ទាំង​៥​នេះ​

1284
ចែករម្លែក

​ការឈឺ​បំពង់ក​ប្រហែលជា ផ្នែក​មួយ​ដែល​នាំឱ្យមាន​មិន​ផាសុកភាព និង​រំខាន​បំផុត​នៃ​ជំងឺ ផ្តាសាយ ឬ អា​ឡែ​ហ្ស៊ី​នឹង​អ្វីមួយ ។ បើសិនជា​អ្នក កំពុងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ឈឺ បំពង់ក​អ្នក​ពិតជា​អាន​អត្ថបទ​ត្រឹម ត្រូវ​ហើយ ។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លះៗ នៃ​ការបំបាត់​ការ ឈឺបំពង់ក​៖
​ ​
១. ប្រើប្រាស់​ថ្នាំ​មិនបាច់​មាន វេជ្ជបញ្ជា​ប្រភេទ Naproxen ឬ Acetaminophen ។ ក្មេងៗ គឺ​ហាម​ប្រើ​ថ្នាំ អាស្ពីរីន​
​ ​
២. ចូរ​ប្រើ​វិធី​លាយ​អំបិល​មួយ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មួយ​ពែង​កូរ​វា​ឱ្យ​សប់ ហើយ​យកទៅ​ខ្ពុរ ក្នុង​មាត់​

៣. អ្នក​ក៏​អាច​ប្រើ​ស្ករ​គ្រាប់​ដែល មាន​ប្រសិទ្ធភាព​បំបាត់​ការឈឺ​បំពង់ក បានដែរ​
​ ​
៤. ចូរ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​
​ ​
៥. ចូរ​បើក​ម៉ាស៊ីន​ផ្តល់​ចំហាយ​ទឹក ឬ​ផ្តល់​ភាព​មាន​សំណើម​បរិយាកាស​ក្នុង​បន្ទប់ ៕ ដោយ​: health.com.kh