បំបាត់​ក្អក​ស្ងួត​ឆាប់រហ័ស ដោយ​គ្រាន់តែ​ញ៊ាំ​អាហារ​ទាំងនេះ​

184
ចែករម្លែក

​អាកា​រៈ​ក្អក​ជា​បញ្ហា​គួរឱ្យ​រំខាន​មួយ​និង​មិន​ងាយ​បាត់​ទៅវិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។​ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅមាន​អាហារ​មួយចំនួន​អាចជួយ​ព្យាបាល​អាកា​រៈ​ក្អក​និង​បំបាត់​អាកា​រៈ​រមាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. ឪឡឹក​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ប្រសើរ​សម្រាប់​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​និង​រមាស់​បំពង់ក​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើន​លើស​កម្រិត​ពេក​ដែរ​។​

២. បឺ​រី​
​ក៏មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ដូច​ផ្លែ​ឪឡឹក​ដែរ​។ នេះ​មានន័យថា​ការទទួល​ទាន​ផ្លែ​បឺ​រី​ជាប្រចាំ​អាច ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ ហើយ​សម្រាល​អាកា​រៈ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​។ លើស ពីនេះ ទៅទៀត​បឺ​រី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធភាព ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​

៣. ក្រូច​
ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហើយ​នោះ ការទទួល​ទាន​ក្រូច​ក៏​ប្រសើរ​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​ឆាប់រហ័ស​ផងដែរ​។ អ្នក​អាច​ទទួល ទាន​ទឹកក្រូច​ច្របាច់​ស្រស់​ដោយ​មិន​បន្ថែម​ស្ករ ឬ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ម្ខាងក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។​កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​

៤. ល្ហុង​ទុំ​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene វីតាមីន C និង​វីតាមីន E ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ ភាពស៊ាំ ទប់ស្កាត់​ការ​រលាក​និង​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​។​

៥. ផ្លែ​ប៉ោម​
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ផ្លែ​ប៉ោម ១ ឬ ២ ផ្លែ​ក្នុង​មួយថ្ងៃ​អាចជួយ​បំបាត់​អាកា​រៈ ក្អក​ស្ងួត​? មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ ជាតិ​ទឹក​ផងដែរ​។​

៦. ផ្កា​ខាត់ណា​ខៀវ​
បន្លែ​ដែល​ប្រសើរ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត គឺ​ផ្កា​ខាត់ណា​ខៀវ​។ នេះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​។​

៧. ទឹកឃ្មុំ​
​ជា​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ឆៅ ១ ស្លាបព្រា​បាយ​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ ឬក៏​អ្នក​អាច​លាយ ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ក៏មាន ឥទ្ធិពល​ប្រសើរ​ដូចគ្នា​!

៨. ស៊ុប​មាន់​
ការទទួល​ទាន​ស៊ុប​មាន់​នៅពេល​ក្អក​ស្ងួត គឺ​ល្អ​ណាស់​ដើម្បី​បំបាត់​អាកា​រៈ​នេះ​ឆាប់រហ័ស​។ ស៊ុប​មាន់​ជួយ​បំពេញ​សារធាតុ​រាវ​បន្ថែម​ដល់​រាងកាយ​ហើយក៏​ផ្ដល់នូវ​ប្រូតេអ៊ីន​ដែល​រាងកាយ ត្រូវការ​ដើម្បី​ទប់ទល់​នឹង​មេរោគ​ឆ្លង​ផងដែរ ៕ ដោយៈ health.com.kh