បំបាត់​បញ្ហា “​ឈាម​អញ្ចាញ​” ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​

533
ចែករម្លែក

មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ហូរឈាម​អញ្ចាញ គឺ​ជំងឺ​រលាក អ​ញ្ចេ​ញ​ធ្មេញ​។

​ទោះជា​យ៉ាងណា​អ្នក​អាច​ព្យាបាល​អាកា​រៈ​ហូរឈាម​អញ្ចាញធ្មេញ​បាន​យ៉ាង​ងាយ​ដោយ​ខ្លួនឯង​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​នៃ​បញ្ហា​ហាក់ ដូចជា​មិន​ប្រសើរឡើង​សោះ​ក្រោយពេល​អនុវត្ត ចូរ​កុំ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ គ្រូពេទ្យ​ជំនាញ​។

១. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ក្នុង​មាត់​យ៉ាងហោច ណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​។ ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង បាក់តេរី​ដែល​ជួយ​ឱ្យ​អញ្ចាញធ្មេញ​ឆាប់​ជាសះស្បើយ​។​

២. វីតាមីន C

​កង្វះ​នៃ​វីតាមីន C អាច​នាំអោយ​កើត​បញ្ហា​អញ្ចាញ​ដូចជា​ហូរឈាម​អញ្ចាញ​និង​រលាក​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C រួម បញ្ចូល​ទាំង​បន្លែ​ផ្លែឈើ​ស្រស់ៗ​ដូចជា​ម្ទេសផ្លោក បន្លែ​បៃតង និង​ផ្លែឈើ​មាន​រសជាតិ ជូរ (​ក្រូច ទំពាំងបាយជូរ ស្វាយ ជាដើម​)​។​

៣. ទឹកកក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​ទឹកកក​មួយ​ដុំ​តូច​ល្មម​ស្អំ​លើ​អញ្ចាញធ្មេញ ដែល​ហើម​និង​ហូរឈាម​សម្រាប់​រយៈពេល ១០ នាទី​។

៤. ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ចាក់​ទឹកឃ្មុំ​មួយចំនួន​លើ​ម្រាមដៃ រួច​ម៉ាស្សា​ថ្នមៗ​លើ​អញ្ចាញ​។ ទឹកឃ្មុំ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​ជួយ​កម្ចាត់​បាក់តេរី​ដែល​បង្កបញ្ហា ឈាម​អញ្ចាញ​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា អ្នក​បាន​លាប​ទឹកឃ្មុំ​លើ​អញ្ចាញ​ទៀងទាត់​។​

៥. ទឹកដោះគោ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន K និង​កាល់ស្យូម​ដែល​ជួយ​ពង្រឹង​សុខភាព​អញ្ចាញធ្មេញ បញ្ឈប់​ការហូរ​ឈាម​។ ទទួលទាន​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ១ ពែង​នៅពេលណា​ដែល អញ្ចាញ​របស់​អ្នក​ចាប់ផ្ដើម​ហូរឈាម​។ ធ្វើបែបនេះ​ឱ្យបាន​យ៉ាងហោចណាស់ ១ ទៅ ២ ដង​ជាប្រចាំ​។ ប៉ុន្តែ​កុំ​ភ្លេច​ដុស​សម្អាត​ធ្មេញ​នៅ ៣០ នាទី​ក្រោយ​ទទួលទាន​ទឹកដោះគោ ផង ដើម្បី​ជៀសផុត​ពី​បញ្ហា​ឡើង​កំណកកំបោរ និង​ជំងឺ​ពុក​ធ្មេញ​ដោយសារ​ជាតិ​ស្ករ ដែលមាន​ផ្ទុក​ក្នុង​ទឹកដោះគោ​។​

៦. ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹកអំបិល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​អំបិល រួច​កូរ​ឱ្យ​សព្វ​សឹម​ខ្ពុរ​សម្អាត​មាត់ ជាមួយ​ទឹកអំបិល​នេះ​។ អនុវត្ត​រូបមន្ត​នេះ​ឱ្យបាន​យ៉ាងហោចណាស់​ពី ២ ទៅ ៣​ដង​ក្នុង មួយថ្ងៃ​។ អំបិល​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​សម្លាប់​មេរោគ និង​ប្រឆាំង​ការ​រលាក ដែល​ជួយ​កាត់បន្ថយ​អាកា​រៈ​ហើម​និង​ហូរឈាម​អញ្ចាញ​។​

​ចំណុច​គួរកត់សម្គាល់ ៖ ដើម្បី​ជាការ​ប្រសើរ​និង​ទប់ស្កាត់​បញ្ហា​អញ្ចាញធ្មេញ ចូរ​កុំ​ដុស ធ្មេញ​ខ្លាំងៗ​ពេក ត្រូវ​ដុស​អោយស្រប​នឹង​ខ្សែ​អញ្ចាញ ហើយ​ជ្រើសរើស​ច្រាស ដុសធ្មេញ​ប្រភេទ​ណា​ដែល​សមស្រប​មិនធំ ឬ​តូច​ពេក និង​គួរប្រើ​ខ្សែ​រ៉ូ​ត​សម្អាត​ចន្លោះ ធ្មេញ​ជាប្រចាំ​ទើប​អាច​រក្សាបាន​នូវ​សុខភាព​មាត់​ធ្មេញ រួមទាំង​អញ្ចាញ​ល្អប្រសើរ​៕ ដោយៈ health.com.kh