បំបាត់​អាកា​រៈ​ស្ពឹក​ដៃជើង ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ

413
ចែករម្លែក

​អាកា​រៈ​ស្ពឹក ឬ​ឈឺ​ឆៀបៗ​ក្នុង​ដៃ និង​ជើង​គឺអាច​បណ្ដាលមកពី​ការ​ស្ថិតនៅក្នុង​ទីតាំង​មួយ ដែល​ដាក់​សម្ពាធ​លើស​សៃ​ប្រសាទ​យូរពេក​។​ជាធម្មតា​អាកា​រៈ​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​នៅពេល​បន្តិចក្រោយមក​ប៉ុន្តែ​ប្រសិនបើ​ការ​ស្ពឹក​នៅតែ​បន្ត​រយៈពេល​យូរ​នោះ អ្នក​អាច​សាកល្បង​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​ងាយៗ​។

​ថា​តើ​រូបមន្ត​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? កុំ​បារម្ភ​! អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ជួយ​បំបាត់​អាកា​រៈ​ស្ពឹក​ដៃជើង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ៖

១. ស្អំ​កម្ដៅ​

​ដើម្បី​កាត់បន្ថយ​ការឈឺ​ឆៀបៗ ឬ​ស្ពឹក​ក្នុង​ដៃជើង ក៏ដូចជា​អាកា​រៈ​អម​មកជា​មួយ ផ្សេងៗ​ទៀត អ្វី​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​កូនកន្សែង​ស្អាត​មួយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ពូត​ទឹក​ចេញ ហើយ​បត់​ដាក់​ស្អំ​លើ​ដៃ ឬ​ជើង​ជាការ​ស្រេច​។ ត្រូវ​ប្រាកដថា កន្សែង ស្អំ​មិន​ក្ដៅ​ពេក ឬ​អ្នក​ស្អំ​ផ្ទាល់​លើ​ដៃជើង​យូរពេក ដើម្បី​ជៀសវាង​ការ​រលាក​។​

២. ងូតទឹក​អំបិល Epsom

​អំបិល Epsom (​អា​ចរក​ទិញ​បាន​នៅតាម​ផ្សារ​ទំនើប​)​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​កម្ចាត់​ជាតិពុល​និង​បង្កើន​លំ​ហូរឈាម​បំបាត់​អាកា​រៈ​ស្ពឹក​បាន យ៉ាង​ឆាប់រហ័ស​។​

៣. កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​

​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល ក៏​អាច​ជះឥទ្ធិពល​គួរអោយ​បារម្ភ​លើស​សៃ​ប្រសាទ ផងដែរ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​អាកា​រៈ​ស្ពឹក​ដៃជើង អ្នក​គួរ​ជៀសវាង ឬ​យ៉ាងហោច ណាស់​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​។​

៤. របប​អាហារ​មាន​តុល្យភាព​

​មានន័យថា អ្នក​គួរប្រកាន់​ខ្ជាប់​នូវ​របប​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ចាំបាច់ ជាពិសេស គឺ​វីតាមីន B រួមជាមួយ​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត​។ កង្វះ​នៃ​វីតាមីន B អាច​បង្ក​ផលប៉ះពាល់​លើស​សៃ​ប្រសាទ​ដែលនាំអោយ​ស្ពឹក​ដៃជើង​។​

៥. គេង​អោយបាន​គ្រប់គ្រាន់​

​ការ​គេង​គ្រប់គ្រាន់​អាចជួយ​អោយ​រាងកាយ​រួមទាំង​ស​សៃ​ប្រសាទ​បាន​សម្រាក​សមស្រប តាម​តម្រូវការ​ដើម្បី​ដំណើរការ​មុខងារ​ប្រកបដោយ​ប្រសិទ្ធិភាព​ជៀសផុត​ពី​ការ​រលាក និង​ស្ពឹក​៕ ដោយៈ health.com.kh​