បំបាត់​អា​ការៈឈឺ​អណ្ដាត​ឆាប់រហ័ស ជាមួយ​រូបមន្ត​ធម្មជាតិ​

412
ចែករម្លែក

ការឈឺចាប់​អណ្ដាត​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​!

១. ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់ ជាមួយ​ទឹក​ល្បាយ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​

២. ទឹកកក​
ដើម្បី​បន្ថយ​អា​ការៈឈឺ​អណ្ដាត​ភ្លាមៗ​អ្នក​អាច​សាកល្បង​ជញ្ជក់ ឬ​បៀម​ដុំ​ទឹកកក​។ វិធី​នេះ នឹង​ជួយ​ឱ្យ​ស្ពឹក​ស​សៃ​ក្នុង​អណ្ដាត​បន្ថយ​ការឈឺចាប់​។ អ្នក​ក៏​អាច​ទទួលទាន​ទឹក​ត្រជាក់ផងដែរ​។​

៣. ទឹកឃ្មុំ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​លាប​ទឹកឃ្មុំ​ចំនួន​សមល្មម​លើ​អណ្ដាត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

៤. ប្រទាល​កន្ទុយក្រពើ​
ជាពិសេស​ប្រសិនបើ​អា​ការៈឈឺ​អណ្ដាត​បណ្ដាលមកពី​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទ​តួ​ល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​។ ប្រសិនបើ​ការឈឺ ចាប់ មិនមែន​បណ្ដាលមកពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ទេ អ្នក​គួរប្រើ​ប្រាស់​ទឹក​ប្រទាល​កន្ទុយ ក្រពើ​ខ្ពុរមាត់​វិញ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​

៥. ចៀសវាង​ទទួលទាន​អាហារ​ហឹរ ឬ​ជូរ​
ការទទួល​ទាន​អាហារ​ហឹរ ឬ​ជូរ​អាច​បណ្ដាលឱ្យ​អណ្ដាត​កាន់តែ​ឈឺចាប់​។ ដូច្នេះ​ដើម្បី​ជាការប្រសើរ​ចូរ​បញ្ឈប់​ការ​ទទួលទាន​មួយរយៈ​សិន​៕ ដោយៈ health.com.kh