បំប៉ន់​ដល់​គ្រូបង្វឹក​បាល់បោះ កម្រិត ១ ចំនួន​៣៧​រូប​

846
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បានរៀបចំ​វគ្គ​បំប៉ន់ ដល់​គ្រូបង្វឹក​បាល់បោះ កម្រិត​១ ដល់​គ្រូបង្វឹក ចំនួន​៣៧​នាក់ ក្រោម​ការបង្រៀន ដោយ​លោកគ្រូ Damian Cotton និង​ជា​គ្រូ មកពី​សហព័ន្ធ​បាល់បោះ​អន្តរជាតិ (FIBA) នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​នៃ ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក​កម្ពុជា ក្រោម​ការឧបត្ថម្ភ​រប​ស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក កៅ កាន់​ណា​លី អគ្គលេខាធិការរង សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​មានប្រសាសន៍ថា វគ្គ​បំប៉ន់ មាន​សិក្ខាកាម​ចូលរួម ចំនួន​៣៧​នាក់ មកពី​រាជធានី ខេត្ត ។ សិក្ខាកាម​ចូលរួម​លើក​នេះ សុទ្ធសឹង​ជា​គ្រូដឹកនាំ​កីឡាករ​-​កីឡាការិនី មក​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ឆ្នាំ​២០១៩ ។​

ទិដ្ឋភាព​បណ្ដុះបណ្ដាល​គ្រូបង្វឹក​បាល់បោះ​

​លោក​បាន​បន្តថា គ្រូបង្វឹក​ដែលមាន​សញ្ញាប័ត្រ កម្រិត​១ ទើប​អាច​ចូលមក​សិក្សា​វគ្គ​នេះ​បាន សម្រាប់​គ្រូបង្វឹក​កម្រិត​១ គឺជា​គ្រូ​សម្រាប់​បង្ហាត់ កីឡាករ​-​កីឡាការិនី​កម្រិត​ថ្នាល ចំពោះ​សញ្ញាប័ត្រ​កម្រិត​២ បង្ហាត់​កីឡាករ​-​កីឡាការិនី កម្រិត​អាជីព​។​

​លោក Damian Cotton បាន​ប្រាប់ថា លោក​នឹង​បង្ហាញ​ដល់​គ្រូបង្វឹក​ទាំងអស់ របៀប​រៀបចំ​ក្រុម មុនពេល​ប្រកួត​មកដល់ និង​ក្រោយពេល​ប្រកួត ពិសេស​គ្រូ ត្រូវ​ដឹង​ពី​វិធី​បង្ហាត់​ក្រុម​។ ច្បាប់​ប្រកួត និង​បច្ចេកទេស​ថ្មីៗ របស់​បាល់បោះ ក៏​នឹងត្រូវ​បង្ហាញ​ដែរ និង​ការសិក្សា​ពី​ទ្រឹស្ដី​។ តួនាទី​របស់​គ្រូបង្វឹក មុនពេល​ប្រកួត ពេល​ប្រកួត និង​ក្រោយពេល​ប្រកួត ៕v

ទិដ្ឋភាព​បណ្ដុះបណ្ដាល​គ្រូបង្វឹក​បាល់បោះ​