បំផុស​ឱ្យដាំ​”​ដើមត្នោត​”​បាន​១​ម៉ឺន​៨​ពាន់​ដើម​រយៈពេល​៣​ឆ្នាំ​ក្នុងស្រុក​កោះ​ញែក​

302
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដើមត្នោត​ជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ដុះ​តែ​លើ​ទឹកដី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​ជាតិ​សាសន៍​នេះ​បាន​កំណត់ថា​ដើម​”​ត្នោត​”​គឺជា​តំណាង​នៃ​អត្តសញ្ញាណ​ជាតិ​សាសន៍​ខ្មែរ​ថែម​ទៀតផង​។​កន្លងមក​ដើម​”​ត្នោត​”​ត្រូវបាន​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​មួយចំនួន​កាប់រំលំ​អារ​ជ្រៀក​ធ្វើជា​អាជីវកម្ម​។​ខ្លះទៀត​បានគាស់​ទាំង​ឬ​សលក់​ទៅឱ្យ​ប្រទេសជិតខាង​ដោយ​ពុំបាន​យល់ច្បាស់​ពី​តម្លៃ​ដើម​”​ត្នោត​”​និង​អត្ថប្រយោជន៍​របស់​វា​ទាល់តែសោះ ។​

​សម្រាប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​ដោយ​សំឡឹង​ឃើញ​ពី​អត្ថប្រយោជន៍​របស់​”​ត្នោត​”​មន្ទីរ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​បាន​ជម្រុញ​និង​បំផុស​ឱ្យមាន​សកម្មភាព​ដាំ​ដើមត្នោត​ក្នុង​ឃុំ​មួយចំនួន​ក្នុងស្រុក​កោះ​ញែក​រហូតដល់​ទៅជិត​២​ម៉ឺន​ដើម​ឯណោះ​។​

​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​លោក​យន់​សា​រ៉ោ​ម​បានឱ្យដឹងថាៈ​ដោយ​សឡឹង​ឃើញ​ពី​ស្ថានភាព​ដី​ក្នុងស្រុក​កោះ​ញែក​មាន​ភាព​អំណោយផល​ដ​ល់​ការដាំ​ដើម​”​ត្នោត​”​លោក​បាន​ទិញ​គ្រាប់ត្នោត​ក្នុង​១​ឆ្នាំ​៦​ពាន់​គ្រាប់​ពី​ខេត្ត​ដទៃ​ដើម្បី​យកទៅ​ដាំ​ដុះ​។​លោ​កថា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​កោះ​ញែក បាន​ចូលរួម​ដាំ យ៉ាង​សប្បាយ​ចិត្តជា​មួយក្រុម​កា​ងារ​មន្ទីរ​ថែម​ទៀតផង​។​

​ប្រធាន​មន្ទីរ​ដដែល​ថា ”​ត្នោត​”​ជា​រុក្ខជាតិ​មួយ​ដែលមាន​ផលប្រយោជន៍​ច្រើនយ៉ាង​។ ក្នុងនោះ​ដើម ធ្វើ​សម្ភារៈ​ជំនួស​ឈើ ស្លឹក​អាច​ធ្វើជា​ដំបូល​ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ឯ ផ្លែ​ជា​បង្អែម​ឬ​ចំណីអាហារ ទឹក​អាច​យកទៅ​ពិសារ​យ៉ាង​មានឱជារស​ឈ្ងុយឆ្ងាញ់​ឬ​យកទៅ​ធ្វើ​ស្ករ​។​ល​។​លោក​បញ្ជាក់ថា​រយៈពេល​គិត​ចាប់ពី​ពេល​ដាំ​ដល់​១៥​ឆ្នាំក្រោយ​យើង​អាច​យក​ផលប្រយោជន៍​ពី​រុក្ខជាតិ​”​ត្នោត​”​វិញ​ហើយ​ចឹ​ង​ខំប្រឹង​ដាំ​ទៅ​ដើម្បី​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​ផង​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ទទួលបាន​គ្រាប់ត្នោត​យកទៅ​ដាំ​បាន​សម្តែង​ភាព​រីករាយ​និង​ទទួលយក​គ្រាប់ត្នោត​ទៅ​ដាំ ខ្លះ​មុខផ្ទះ​ទុកជា​ម្លប់ ខ្លះ​តាម​ភ្លឺស្រែ កុំឱ្យ​បាក់​ដី ហើយ​ពួកគាត់​បញ្ជាក់ថា​”​ត្នោត ជា​អត្តសញ្ញាណ​នៃ​ជាតិ​សាសន៍​ខ្មែរ​”៕S/​