បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល អនុ​ប្រធានាធិបតី​រួច​ផុតពី​ការសម្លាប់ ខណៈដែល​មនុស្ស​១៤​នាក់​ស្លាប់​

239

មនុស្ស១៤នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅជិតអាកាសយានដ្ឋានក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យទី២១កក្កដា បន្ទាប់ពី លោក Abdul Rashid Dostum អនុប្រធានអាហ្វហ្គានីស្ថានបានត្រឡប់មក ពីការរស់នៅនិរទេសដោយខ្លួនឯង។

លោក Abdul Rashid Dostum ឧត្តសេនីយ៍នេះ មិនបានរងរបួសក្នុងការវាយប្រហារនេះនៅលើផ្លូវមួយដែល លោក ទើបតែបានឆ្លងកាត់ផុតនោះ។

លោក Abdul Rashid Dostum បានទៅរស់នៅនិរទេសខ្លួននៅប្រទេសតួកគីជាង១ឆ្នាំ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថាបានបញ្ជាមនុស្សរបស់គាត់ឱ្យចាប់ពង្រត់និងរំលោភលើគូប្រជែងនយោយបាយ ប៉ុន្តែលោកបាន បដិសេធ ការចោទប្រកាន់នេះ ។

ក្រុមរដ្ឋអ៊ីស្លាម(ក្រុមISIS) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហានេះ។

លោក Hashmat Estankzai ប៉ូលិសក្រុងកាប៊ុលបាននិយាយថាសមាជិកសន្តិសុខនិងមន្ត្រីចរាចរណ៍ចំនួន៩នាក់បានស្ថិតនៅក្នុងចំណោមមនុស្ស១៤នាក់ដែលបានស្លាប់នេះ និងមនុស្ស៦០នាក់ផ្សេងទៀតបានរងរបួស។

លោក Hashmat Estankzai បាននិយាយថា អ្នកវាយប្រហារម្នាក់ បានបំផ្ទុះគ្រាប់បែកនៅខាងក្រៅទ្វាររបងនៃអាកាសយានដ្ឋាននេះ។

សេចក្តីរាយការណ៍បានរាយការណ៍ថា ក្បួនរថយន្តរបស់លោក Abdul Rashid Dostum បានកំពុងបើកចេញពីអាកាសយានដ្ឋាននេះ នៅពេលគ្រាប់បែកនេះ ត្រូវបានបំផ្ទុះ។ លោកបានស្ថិតនៅក្នុងរថយនពាសដែកមួយ៕

លោក Abdul Rashid Dostum (រូបកណ្តាល) មកដល់អាកាសយានដ្ឋានក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ

សន្តិសុខនិងមន្ត្រីចរាចរចំនួន៩នាក់ស្ថិតនៅក្នុងចំណោមមនុស្ស១៤នាក់ដែលបានស្លាប់នេះ