បំផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​មួយ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​១៦​នាក់​

230
ចែករម្លែក
  • 6
    Shares

​ប៉ូលិស​បាន​និយាយថា គ្រាប់បែក​ដ៏​ខ្លាំង​មួយ ត្រូវបាន​បំផ្ទុះ​នៅ​ផ្សារ​មួយ​នៅ​ទីក្រុង​Quetta ប្រទេស​ប៉ា​គី​ស្ថាន នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែ​មេសា ដោយ​សម្លាប់​មនុស្ស​១៦​នាក់​និង​៣០​នាក់​បាន​រងរបួស​។​

​លោក Abdur Razzaq Cheema មន្ត្រី​ប៉ូលិ​*​ឮ​ស​ជាន់ខ្ពស់ បាន​និយាយថា ការ​បំផ្ទុះ​នេះ បាន​កើត​ឡើង​នៅ​ជិត​តំបន់​លំនៅដ្ឋាន​នៃ​ក្រុម​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​។​

​លោក​បាន​និយាយថា ការវាយប្រហារ​នេះ ទំនង​ជា​សំដៅលើ​ប្រជាជន​មក​ពី​សហគមន៍​Hazara​នៃ​ក្រុម​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​។​

​មិន​មាន​ក្រុម​ណាមួយ ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​ប៉ុន្តែ ក្រុម​ជន​សកម្មប្រយុទ្ធ​និកាយ​ស៊ុន​នី បានប្រកាស​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​​ប្រហារ​ស្រដៀង​គ្នា​នេះ​ក្នុង​ការប្រឆាំង​ក្រុម​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​កាលពី​ពេលមុនៗ​នេះ ៕

ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​ខាងក្រៅ​កន្លែង​ទុក​សាកសព​នៅ​ទីក្រុង​Quetta​បន្ទាប់​ពី​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែ​មេសា​