បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​សូ​ម៉ាលី សម្លាប់​មនុស្ស​១៥​នាក់​

282
ចែករម្លែក
  • 8
    Shares

​ក្រុម​គ្រូពេទ្យ​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​១៥​នាក់បាន​ស្លាប់​នៅពេលដែល​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយបាន​ផ្ទុះ​នៅ​ផ្លូវ​មមាញឹក​មួយ​ដោយ​អំបែង​គ្រាប់​ខ្ទាត​​ចូល​ភោជនីយដ្ឋាន​មួយ​នៅក្បែរនោះ នៅ​ទីក្រុង​ម៉ូ​ហ្គាឌី​ស្យូ ប្រទេស​សូ​ម៉ាលី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​។​

​ក្រុមមន្ត្រី​សន្តិសុខ​បាន​និយាយថា​ សាកសព​ជាច្រើន​នាក់បាន​នៅ​លើ​ដី​ខណៈពេល​ដែល​ផ្សែង​បាន​ហុយ​ទៅលើ​អាកាស បន្ទាប់​ពី​គ្រាប់បែក​នេះត្រូវបាន​បំផ្ទុះ​ឡើង​នៅ​ផ្លូវ មួយ​ដែល​មាន​អ្នកដំណើរ​ច្រើន នៅ​ទីក្រុង​ម៉ូ​ហ្គាឌី​ស្យូ ។​

​ការវាយប្រហារ​នេះ បាន​កើតឡើង ខណៈ​ដែល​មនុស្ស​ជាច្រើន​បាន​កំពុង​បរិភោគ​ថ្ងៃត្រង់​។​

​ការវាយប្រហារ​នេះ ត្រូវបាន​ប្រកាស​ទទួល​ខុសត្រូវ​ដោយ​ក្រុម​អ៊ីស្លាម​និយម​Al-Shabaab​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​Al-Qaeda ។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​១៥​នាក់ ត្រូវបាន​សម្លាប់​និង​មនុស្ស​១៦​នាក់ បាន​រងរបួស​ក្នុងការ​បំផ្ទុះ​នេះ​៕​ដោយ​៖​សុខា​/sn

អ្នករងរបួស​ត្រូវបាន​ជួយ​យក​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ការ​បំផ្ទុះ​គ្រា​បែក​