បំពាក់​កន្សែង​ជូន​យុវជន​សាខា​កាកបាទក្រហម​ទើប​រើស​ថ្មី​ចំនួន​៥៨​នាក់​

472
ចែករម្លែក
  • 9
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៩​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បានធ្វើ​ពិធី​បិទ​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា វិទ្យាល័យ​គូលែន ចំនួន ៧២​នាក់​។​

ក្នុងនោះ​ធ្វើ​ពិធី​បំពាក់​កន្សែង​ជូន​យុវជន​ទើប​រើស​ថ្មី​ចំនួន ៥៨​នាក់ ស្រី​៤៩ នាក់​។​ពី​ធី​ធ្វើ​នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ក្រោម​វត្តមាន​លោកស្រី​ចឹក ហេង ប្រធាន​គណ​:​ក​ម្មា​ធិ​ការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

​នៅក្នុង​ឱកាស​នោះ​លោកស្រី​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា បាន​លើកឡើងថា ដើម្បី​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ជាប់​ហើយ​ទៅ​បន្ត​ការសិក្សា សាលា​បាន​រើស​យុវជន​បំពេញ និង​បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា ជូន​នាពេលនេះ​គោលបំណង​ដើម្បីឱ្យ​ប្អូន​បានដឹង​អំពី​ប្រវត្តិ​គោលការណ៍​គ្រឹះ។ ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម តួនាទី​របស់​យុវជន​កាកបាទក្រហម ពិសេស​វិជ្ជា​សង្គ្រោះ​បឋម ។ ជាមួយគ្នា​នោះដែរ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ត្រូវខិតខំ​៖

-​រៀនសូត្រ​អោយក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ។​-​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ។​-​គោរព​ច្បាប់​ចរាចរ​អោយ​ខ្ចា​ប់​ខ្ជួន ។​-​ចូលរួម​ថែរក្សា​អនាម័យ​និង​សំអាត​នៅ​សាលា​និង​តាម​កន្លែង​ផ្សេងៗ -​ជួយ​កិច្ចការ​ផ្ទះ បន្ទាប់ពី​ការសិក្សា រៀនសូត្រ ។​​បន្ទាប់មក​បានប្រគល់​កញ្ចប់​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​១ ៕S/​