បំពាក់​ខ្សែក​តំលៃ​១០​ម៉ឺន​និង​អោយ​ជិះ​ឡាន​តំលៃ​១៥​ម៉ឺន​ដុល្លារ​ជា​លើក​ចុងក្រោយ​

2286
ចែករម្លែក

សព សេដ្ឋី សញ្ជាតិ ទ្រី នី ដា ត វ័យក្មេង ដែល ចូលចិត្ត សម្ញែង ទ្រព្យ ម្នាក់ ត្រូវ បាន ចាក់ ស្រោច ដោយ ស្រា សំប៉ាញ មុន ការ បូជ្ញា ក្រោយ ពិធីបុណ្យ ដែល សាកសព របស់ បុរស នេះ ត្រូវបាន បំពាក់ ច្រវាក់ ខ្សែក មាស តំលៃ ១០០.០០០ ដុល្លារ ។

សេរ៉ុន ស៊ុក ហេ ដូ អាយុ ៣៣ ឆ្នាំ ត្រូវបាន បាញ់សម្លាប់ នៅ ក្រៅ ផ្ទះ ឪពុក ម្តាយក្មេក របស់លោក នៅ ប្រទេស ទ្រី នី ដា ត និង តូ បា ហ្គោ កាលពី សប្តាហ៍ មុន ។ កាលពី ថ្ងៃ សុក្រ ទី ៣០ មីនា ឆ្នាំ ២០១៨ សព របស់ សេដ្ឋី អចលនទ្រព្យ និង អតីត អ្នកលក់ រថយន្ត រូបនេះ ត្រូវបាន ដាក់ តាំង បង្ហាញ ជាមួយ ទ្រព្យសម្បត្តិ របស់ លោក ។ សព របស់លោក ត្រូវបាន ដាក់ ក្នុង មឈូស ស្រោបមាស តំលៃ ៥០.០០០ ដុល្លារ លំអរ ដោយ បន្តោង និង ខ្សែក មាស តំលៃ ១០០.០០០ ដុល្លារ ។

ស្បែកជើង មួយ គូ របស់ គាត់ ក៏ ត្រូវ បាន យកទៅដាក់ ក្នុង មឈូស ហើយ សាកសព របស់ ឪពុក កូន ២ រូបនេះ ត្រូវបាន ហែរ ទៅ កាន់ ទី បញ្ចុះសព តាម រថយន្ត Bentley តំលៃ ១៥ ម៉ឺន ដុល្លារ ។ ទោះជា យ៉ាងណា គេ ជឿ ថា គ្រឿងអលង្ការ ទាំងនេះ ត្រូវបាន ក្រុមគ្រួសារ យក ចេញ មុន សាកសព ត្រូវបាន បូជ្ញា ។

យោង តាម កាសែត Trindad and Tobago Guardian ប៉ូលិស កំពុង ស៊ើបអង្កេត ការពាក់ព័ន្ធ របស់ គ្រួសារ ចំពោះ ឃាតកម្ម លើ លោក ស៊ុក ហេ ដូ ។

ប៉ូលិស ក៏ បាន អោយដឹងថា ស៊ុក ហេ ដូ ត្រូវ ក្រុម ឧក្រិដ្ឋ មួយ ប៉ង សម្លាប់ កាលពី ប៉ុន្មាន ឆ្នាំមុន ហើយ គាត់ បាន ជួល ក្រុមជើងកាង ប្រជែង មួយ ការពារ សុវត្ថិភាព ។

សូមបញ្ជាក់ ថា បុរស នេះ បាន គេចផុត ពី ការប៉ុនប៉ង សម្លាប់ មួយ កាលពី ២ ឆ្នាំមុន និង មន្ត្រី សន្តិសុខ មួយចំនួន តាម ការពារ គាត់ ជាប់ ៕ ដោយ ៖ វាសនា