ប៉ាក​គី​អៅ​ចែក​ឡាន​ច្រើន​គ្រឿង​ដល់​ភ្ញៀវ​នៅ​ថ្ងៃ​ខួបកំណើត​

859
ចែករម្លែក
  • 495
    Shares

​មែន​នី ប៉ាក​គី​អៅ គឺ​ល្បី​ខ្លាំង​លើ​រឿង​២​យ៉ាង គឺ ការ​ប្រដាល់​ដ៏​អស្ចារ្យ​និង​សប្បុរសធម៌​។​

​ប៉ា​គី​អៅ ដែលជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ឈ្នះ​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ៨ ផ្សេងគ្នា បាន​ប្រារព្ធ​ខួបកំណើត​លើក​ទី ៤០ របស់គាត់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​ធ្នូ ដោយ​ផ្តល់​រថយន្ដ ម៉ូតូ និង​គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​សម្បែង​ជាច្រើន​ដល់​អ្នកក្រុង​របស់គាត់​នៅ​ទីក្រុង​ជេ​ណេ​រ៉​ល់​សាន់​តូ​ស (General Santos)​។​

​យោងតាម​ជំនួយការ​របស់គាត់​ឈ្មោះ​អា​គ្វី​ឡេស ហ្សូ​នី​ញ៉ូ (Aquiles Zonio) បានឱ្យដឹងថា នៅពេល​សម្រាក​ពី​ជំរំ​ហ្វឹកហាត់​របស់គាត់ នៅមុន​ការប្រកួត​ថ្ងៃ​១៩​មករា​ទល់នឹង​កីឡាករ​អា​ឌ្រា​ន ប្រូ​ន័​រ (Adrien Broner) នៅ​ទីក្រុង​ឡាស​វេ​ហ្គាស ព្រឹទ្ធសមាជិក​រូបនេះ​បាន​ចែក​កាដូ​ជាច្រើន​នៅក្នុង​ផ្សារ​ទំនើប​មួយ​។​

​នៅ​ថ្ងៃ​ខួបកំណើត​របស់គាត់ គាត់​បាន​ចែក​គ្រឿងទេស​ឱ្យទៅ​ប្រជាជន​ក្រីក្រ​រាប់ពាន់នាក់​របស់​ទីក្រុង ដែលជា​ទម្លាប់​មួយ​ទៅហើយ សូម្បីតែ​នៅពេល​គាត់​កំពុង​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​ក៏​ធ្វើ​ដូច្នេះ​ដែរ​។​

​ប៉ុន្តែ​សម្រាប់​គ្រួសារ​និង​មិត្តភក្តិ ប៉ាក់​គី​អៅ​បាន​ចែក​កាដូ​ធំ​តែម្តង​នៅ “​ថ្ងៃ​ខួបកំណើត​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​” កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​បញ្ជី​ភ្ញៀវ​របស់គាត់​រួមបញ្ចូល​ទាំង​ប្រធានាធិបតី​ឌុយ​ទែ​ត​និង​បុគ្គល​ផ្សេងទៀត​នៅក្នុង​នយោបាយ និង​ពួក​អ្នកជំនួញ​។​

​លោក​ហ្សូ​នី​ញ៉ូ​បាន​និយាយថា សំបុត្រ​ចំនួន ១២.០០០ ត្រូវបាន​ចែក​សម្រាប់​ពិធីជប់លៀង​ខួបកំណើត​នេះ ខណៈ​អេក្រង់​ធំៗ​បង្ហាញជូន​នូវ​កម្មវិធី​ជប់លៀង​នេះ​ដល់​អ្នក​ដែល​មិនអាច​ចូល​មើល​បាន​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ​ចែក​អំណោយ​ឡាន​ដល់​ភ្ញៀវ​ជាច្រើន​នៅ​ថ្ងៃ​ខួបកំណើត