ប៉ាក​គី​អៅ​និង​ជែក​ម៉ា​បបួល​ផ្ល​យ​ប្រកួត​គ្នា​

262
ចែករម្លែក

​បន្ទាប់ពី​ទទួលទាន​អាហារ​ជាមួយ​ស្តេច​ប្រដាល់​ហ្វីលីពីន​មែន​នី ប៉ាក​គី​អៅ នៅ​ប្រទេស​ចិន​កាលពី​ចុង​សប្តាហ៍ សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​ពាក់​ហ្គ​ង់​ប្រដាល់​សម្រាប់​ការហ្វឹកហាត់​។

​លោក​ម៉ា​អាយុ​៥៥​ឆ្នាំ​បាន​បង្អួត​កណ្តាប់ដៃ​រហ័ស​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ បង្ហោះ​លើ Twitter កាលពី​ថ្ងៃទី ២៧ តុលា​។

​ហ្វឹកហាត់​រួច ប៉ាក​គី​អៅ​បាន​ដោះ​ហ្គ​ង់​ចេញពី​ដៃ រួច​បបួល​អ្នក​ប្រដាល់​អាម៉េរិក ផ្ល​យ មេ​វេ​ឌ័​រ ប្រកួត​គ្នា​។

​ប៉ាក​គី​អៅ​និយាយថា “​ផ្ល​យ មេ​វេ​ឌ័​រ ប្រសិនបើ​អ្នក​ចង់បាន​ការប្រកួត​ពិតប្រាកដ វាយ​ជាមួយ​ខ្ញុំ​។ ប្រសិនបើ​អ្នក​ចង់បាន​ការប្រកួត​មិត្តភាព មិត្ត​ខ្ញុំ​ជែក​ម៉ា​នឹង​ប្រកួត​ជាមួយ​អ្នក​”​។

​ក្នុងការ​ចម្អក​លេងសើច​លើ​ស្ទីល​រស់នៅ​របៀប​របស់​ផ្ល​យ ដែល​គេ​ហៅថា “The Money Team” (​ក្រុម​លុយ​) លោក​ម៉ា​និង​ប៉ាក​គី​អៅ​ហៅ​ខ្លួន​ពួកគេ​ថា “the real Manny Team” (​ក្រុម​មែន​នី​ពិតប្រាកដ​)​។​

​លោក​ម៉ា​និយាយ​ផងដែរ​ថា “​តោះ ខ្ញុំ​ត្រៀមខ្លួន​រួចហើយ ពេលណា​ក៏បាន កន្លែង​ណា​ក៏បាន​”៕ ដោយ៖កញ្ញាដាលីស

ប៉ាក​គី​អៅ​និង​ជែក​ម៉ា​បបួល​ផ្ល​យ​ប្រកួត​គ្នា​ពេលណា​កន្លែង​ណា​ក៏បាន​ដែរ