ប៉ាក​គី​អៅ​បង្កើត​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ច​ផ្ទាល់ខ្លួន​ដោយ​ចាប់​ដៃគូ​ជាមួយ​ម៉ៃ​ឃើ​ល អូ​វិ​ន​

301
ចែករម្លែក

ជើងឯក​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បានចាប់ផ្តើម​បង្កើត​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ច (Cryptocurrency) ផ្ទាល់ខ្លួន​របស់គាត់​កាលពី​ថ្ងៃអាទិត្យ​ទី​១​កញ្ញា​នៅឯ​ការប្រគំ​តន្ត្រី​ឥតគិតថ្លៃ​មួយ​នៅ​ទីក្រុង​ម៉ានីល កន្លែង​ដែល​គាត់​បាន​ទាក់ទាញ​អ្នកគាំទ្រ​ជាង ២០០០ នាក់​ដើម្បី​បង្កើន​ការចាប់អារម្មណ៍​លើ​ផលិតផល​ថ្មី​នេះ​។​

​អ្នក​ប្រដា​ល់វ័យ ៤០ ឆ្នាំ ដែល​បាន​ផ្តួល​ខេ​ត ត្សឺ​មែន​ឈ្នះ​ខ្សែក្រវាត់ WBA ទម្ងន់​មធ្យម​កាលពី​ខែកក្កដា ក៏​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ផងដែរ​។​

​គាត់​សង្ឃឹមថានឹង​កើប​សាច់ប្រាក់​ពី​ថូ​ក​ខិ​ន (Token) ឈ្មោះ “Pac” របស់គាត់ ដែល​នឹង​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ទិញ​ទំនិញ​របស់គាត់​និង​ទាក់ទង​ជាមួយ​គាត់​តាមរយៈ​បណ្តាញ​សង្គម​។​

​ថូ​ក​ខិ​ន​ឈ្មោះ “Pac” នឹងត្រូវ​ចុះបញ្ជី​នៅលើ​ផ្សារភាគហ៊ុន GCOX នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ចាត់ទុក​ប៉ាក់​គី​អៅ​និង​អតីត​កីឡាករ​បាល់ទាត់​អង់គ្លេស​និង​ក្លិប Liverpool ម៉ៃ​ឃើ​ល អូ​វិ​ន ជា​អ្នក​វិនិយោគឯកជន រួមជាមួយ​លោក សេក ខា​ឡេ​ត​ប៊ី​ន​ហ្សា​យ៉េត​អាល់​ណា​យ៉ាន សមាជិកគ្រួសារ​ថ្នាក់ដឹកនាំ​ក្រុង​អា​ប៊ូ​ដា​ប៊ី​។​

​វា​គឺជា​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ចរប​ស់ជន​ល្បី​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​។ តារា​តេ​ន្នី​ស ខា​រ៉ូ​លីន វ៉ូ​ស្នេ​ក​គី លោក​អូ​វិ​ន និង​តារាចម្រៀង ចា​សុន ដេ​រូ​លូ ក៏មាន​គម្រោង​បង្កើត​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ច​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាមួយ GCOX ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

#