ប៉ាក​គី​អៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​មាន​ទម្លាប់​អួត​ប្លែក​ពី​ធម្មតា ជាពិសេស​នៅមុន​ការប្រកួត​ជាមួយ​ត្សឺ​មាន់ អួត​ដល់ក​!

299
ចែករម្លែក

​មែន​នី ប៉ាក​គី​អៅ មានរឿង​ជាច្រើន​ត្រូវ​និយាយ​អំពី​កីឡាប្រដាល់ ចាប់តាំងពី​គាត់​បាន​ក្លាយជា​អ្នកនយោបាយ​។​

​ព្រឹទ្ធសមាជិក​ហ្វីលីពីន​វ័យ ៤០ ឆ្នាំ​រូបនេះ ដែល​ពីមុន​ធ្លាប់តែ​បញ្ចៀស​ការសន្ទនា​ជា​ភាសា​អង់គ្លេស​យូរៗ​នោះ ឥឡូវ​អាច​និយាយ​ជា​ភាសា​អង់គ្លេស​យូរ​ប៉ុនណា​ក៏​ស្វាគមន៍​ដែរ​។ អ្នក​ប្រយុទ្ធ ដែល​ធ្លាប់តែ​សន្ទនា​មួយ​ភ្លែតៗ​និង​មិនសូវមាន​ខ្លឹមសារ​ក្បោះក្បាយ​នេះ ឥឡូវនេះ​ប្រែជា​មាន​ឆន្ទៈ​ខ្លាំង​ឡើង​ដើម្បី​និយាយ​អួតអាង​អំពី​កីឡាប្រដាល់ ប្រជាប្រិយភាព​ខាង​នយោបាយ​របស់គាត់ និង​កន្លែង​របស់គាត់​នៅក្នុង​ពិភព​ទាំងពីរ (​កីឡា​និង​នយោបាយ​)​។​

​មុនពេល​ការហ្វឹកហាត់​នៅ​មណ្ឌល Wild Card Gym នាពេល​ថ្មីៗ​នេះ ប៉ាក​គី​អៅ​បាន​ទស្សន៍ទាយ​ម៉ាត់ៗ​ថា​ខ្លួន​នឹង​ផ្តួល​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​ដែល​មិន​ស្គាល់​រសជាតិ​ចាញ់ ខេ​ត ត្សឺ​ម៉ាន់ (Keith Thurman) នៅពេល​ឡើង​សង្វៀន​ប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​២០​កក្កដា​នៅ​ទីក្រុង​ឡាស​វេ​ហ្គា​។​

​ប៉ាក​គី​អៅ​និយាយថា “​ខ្ញុំ​ទាយ​ថា​មាន​ភាគរយ​ធំ ដែល​ការប្រយុទ្ធ​នេះ​នឹងមិន​បន្តបាន​ច្រើន​ទឹក​។ នោះ​ហើយ​ជា​អ្វីដែល​ខ្ញុំ​គិត​។ ហើយ​វា​មាន​ភាគរយ​ធំ​ណាស់​ដែលថា​ការប្រកួត​នឹងមិន​ទៅដល់ ១២ ទឹក​”​។​

​អ្នក​ប្រដាល់​អស្ចារ្យ​របស់​ហ្វីលីពីន​រូបនេះ​មិនដែល​ល្បី​ខាង​អួតអាង​នោះទេ ហើយ​គាត់​បាន​ផ្តួល​គូប្រជែង​ឱ្យ​សន្លប់​តែមួយ​លើក​គត់​ក្នុងចំណោម​គូប្រជែង ១៥ នាក់​ចុងក្រោយ​របស់គាត់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ដែលជា​ស្ថិតិ​គួរឱ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​ដែល​នៅតែ​គិតថា​ប៉ាក​គី​អៅ​ជា​កំពូល​អ្នក​ប្រដាល់​របស់​ពិភពលោក​ម្នាក់ ដែល​នៅតែ​ខ្លាំង​ដូច​កាលពីមុន​។​

​ប៉ាក​គី​អៅ​មិនបាន​និយាយថា គាត់​នឹង​ផ្តួល​ឱ្យ​សន្លប់​នេះ​ចេញពី​ចិត្ត​ពិត​របស់គាត់ ឬ គ្រាន់តែ​ផ្សព្វផ្សាយ​ឱ្យគេ​ចាប់អារម្មណ៍​ប្រដាល់​នេះ ឬ យ៉ាងណា​នោះទេ​។ ប៉ុន្តែ​នៅ​ចុង​អាជីព​ប្រដាល់​២៥​ឆ្នាំនេះ ប៉ាក​គី​អៅ​ហាក់​និយាយ​អួតអាង​ច្រើន​ប្លែក​ពីមុន ហើយ​គាត់​នៅតែ​បន្ត​អួតអាង​ទាំង​ដែល​ខ្លួន​ប៊ិះ​ចាញ់​ត្រឡប់​ទៅ​ចូលនិវត្តន៍​វិញ​ម្តងទៀត នៅពេល​ប៉ះ​គូប្រជែង​ខ្លាំងៗ​ចុងក្រោយ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ​ទាយ​ថា​គាត់​នឹង​ផ្តួល​ត្សឺ​ម៉ាន់​មិនឱ្យ​ដល់​ទឹក​ទី​១២