ប៉ាក​គី​អៅ​ប្រាប់​កូនប្រុស “​កុំ​ចាំបាច់​ទៅ​ប្រដា​ល់អី​” ម្តាយ​ឯង​យំ​រាល់ថ្ងៃ​

597
ចែករម្លែក
  • 8
    Shares

​វីរបុរស​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​ថា គាត់​បាន​ជំរុញ​ឱ្យ​កូនប្រុស​ច្បង​របស់គាត់​នៅ​ឆ្ងាយ​ពីស​ង្វៀន ក្រោយពី​ការ​ប្រឡូក​ក្នុង​កីឡាប្រដាល់​របស់​កូនប្រុស​វ័យ ១៩ ឆ្នាំ​បានធ្វើឱ្យ​ម្តាយ​យំ​ស្រក់​ទឹកភ្នែក​។​

​ប៉ាក​គី​អៅ ដែលជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​នៅក្នុង​ក្របខ័ណ្ឌ ៨ ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា​បាន​និយាយថា គាត់​និង​ភរិយា​របស់គាត់​មិនឱ្យ​មាន​ហ្គ​ង់​និង​ឧបករណ៍​ប្រដាល់​នៅក្នុង​ផ្ទះ​នោះឡើយ​។​

​អ្នក​ប្រដាល់ ដែល​គេ​ស្គាល់​ថា​ជា​អ្នកក្រ​ក្លាយជា​អ្នកមាន​ដោយសារ​ប្រដាល់​រូបនេះ បាន​ព្យាយាម​ជំរុញ​កូនប្រុស​របស់គាត់​ឈ្មោះ អេ​ម៉ា​នូ​អែល ជេ​អា ដែល​គេ​ស្គាល់​ថា ជី​មូ​អែល ឱ្យ​ជ្រើសរើស​ផ្លូវ​ផ្សេងទៀត​។​

​ប៉ាក​គី​អៅ​បាន​និយាយប្រាប់​បណ្តាញ​ទូរទស្សន៍ ABS- CBN ថា «​វា​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ណាស់ ដែល​គាត់​ប្រឡូក​ក្នុង​ប្រដាល់ ពីព្រោះ​ខ្ញុំ​ដឹងថា​វា​លំបាក​កម្រិតណា​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា “​ប៉ា​ប៉ា​ប្រឡូក​ក្នុង​ប្រដាល់​គឺ​ដោយសារតែ​ភាពក្រីក្រ​ប៉ុណ្ណោះ​…​កូន​ពុំ​ចាំបាច់​ទៅ​ប្រដាល់​ទេ​”​។ ប៉ុន្តែ​គាត់​បាន​និយាយថា “​ប៉ា​ប៉ា កូន​គឺ​ដូច​ប៉ា​ប៉ា​ចឹ​ង ប្រដាល់​គឺជា​ចំណង់​ចំណូលចិត្ត​របស់​កូន​ដែរ​។ កូន​ចង់​ក្លាយជា​អ្នកតំណាង​ប្រទេស​នេះ​ក្នុងនាម​ជា​អត្ត​ព​លិ​ក​ម្នាក់​”»​។​

​ប៉ាក​គី​អៅ​បានធ្វើ​អត្ថាធិប្បាយ​បែបនេះ បន្ទាប់ពី​វីដេអូ​របស់​ជី​មូ​អែល​វាយ​គូប្រកួត​ឱ្យ​លុតជង្គង់​លើស​ង្វៀន​ក្នុងអំឡុង​ការប្រកួត​មិត្តភាព​ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​ប៉ាក​គី​អៅ​និយាយ​អំពី​ប្រពន្ធ​របស់គាត់​ឈ្មោះ​ជីន​គី ដែល​បាន​ជំរុញ​ឱ្យ​អ្នក​ប្រដា​ល់វ័យ ៤០ ឆ្នាំ​រូបនេះ​ចូលនិវត្តន៍​ផងដែរ យ៉ាង​ដូច្នេះ​ថា «​ម៉ាក់​របស់គាត់​យំ​ច្រើនដង​ណាស់ ហើយ​ប្រាប់​គាត់​ថា “​កុំ​ប្រកួត​ប្រដាល់​អី​កូនប្រុស​។ កូន​ម្នាក់នេះ​ពិតជា​ចង់​ប្រដាល់​ណាស់​”»៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ