ប៉ាន់តែ​បុរាណ​ចិន ត្រូវ​គេ​លក់បាន ១,៣ លាន​ដុល្លារ​

398
ចែករម្លែក

​ប៉ាន់តែ​បុរាណកាល​ចិន​ដ៏​កម្រ​មួយ​ត្រូវ​បាន​លក់​ក្នុងតម្លៃ​ជិត​១,៣ លាន​ដុល្លារ​ក្នុង​ការលក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​វិច្ឆិកា​នៅ​ទីក្រុងដ័​រសិត ប្រទេស​អង់គ្លេស​។​

​ប៉ាន់តែ​ពណ៌​បៃតង​ស្លេក​ដែល​មាន​កម្ពស់​៥​អ៊ី​ញ​(​ជិត​១៣​សង់ទីម៉ែត្រ​)​ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ​Duke​ហើយ​គេ​ជឿ​ថា​វា​ជា​របស់​សម័យ​អធិរាជ​ឈាន​ឡុង​ ដែល​ជា​អធិរាជ​ទី​៦ នៃ​រាជវង្ស​ឈី​ញ​។​

​ម្ចាស់​ប៉ាន់តែ​នេះ មិន​ត្រូវបាន​គេ​ស្គាល់​នោះទេ​ប៉ុន្តែ វា​ត្រូវ​បាន​រក្សា​និង​គ្រប់គ្រង​ដោយ​មនុស្ស​ម្នាក់​ឈ្មោះ​លី យ៉ាំង ជា​ប្រធាន​សិល្បៈ​អាស៊ី​នៅ​កន្លែង​ដាក់​ដេញថ្លៃ​នោះ​។​

​វេបសាយ​របស់​ក្រុមហ៊ុន​រៀបចំ​ដេញថ្លៃ​នេះ បាន​និយាយថា​” ប៉ាន់តែ​នេះ​មាន​រាង​ស្អាត​ល្អ​ដូច​ផ្លៃ​ព័​រនិង​មាន​លក្ខណៈ​ពិសេស ដោយ​ពណ៌​ស្រអាប់​តាម​បែប​ធម្មជាតិ “៕​ប្រែ​សម្រួល​៖​សុខា​/sn

ប៉ាន់តែ​បុរាណ​ចិន​ដ៏​កម្រ​ពណ៌​បៃតង​ស្លេក​នេះ​ត្រូវ​បាន​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ជិត​១,៣ លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​