ប៉ារីស ហុងកុង និង សិង្ហ​បុរី ជាទី​ក្រុង​ថ្លៃ​បំផុត​លើ​ពិភពលោក​

480
ចែករម្លែក

​ទីក្រុង​ប៉ារីស ហុងកុង និង​សិង្ហបូរី​ត្រូវបាន​ចាត់ទុកថា​ជាទី​ក្រុង​ថ្លៃ​ជាងគេ​បំផុត​ទាំងបី​នៅលើ​ពិភពលោក (​លេខ​១​ស្ទួន​)​។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​បញ្ចេញ​នៅ​សប្តាហ៍​នេះ​ដោយ​ក្រុមហ៊ុន​អង់គ្លេស Economist Intelligence Unit​។​

​សិង្ហ​បុរី​ជាប់​លេខ​មួយ​ក្នុងចំណោម​ទីក្រុង​ចំនួន ១៣៣ នៅ​ឆ្នាំ ២០១៨ និង​ជាទី​ក្រុង​តែមួយគត់​ដែល​ស្ថិត​ចំណាត់ថ្នាក់​ដដែល​ក្នុង​របាយការណ៍​ស្តីពី​ទីក្រុង​ថ្លៃ​បំផុត​ទាំង​១០​លើ​ពិភពលោក​។ ទីក្រុង​អាស៊ី​ដទៃទៀត​ដែល​ស្ថិត​លំដាប់​កំពូល​ក្នុង​បញ្ជី​នេះ​រួមមាន​ទីក្រុង​អូ​សា​ការបស់​ជប៉ុន​ជាប់​លេខ ៥ និង​ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​ជាប់​លេខ ៧​។​

​ចំពោះ​ទីក្រុង​អឺរ៉ុប​វិញ ទីក្រុង​ហ្សួ​រី​ចរ​បស់​ស្វី​ស​គឺជា​ទីក្រុង​ថ្លៃ​បំផុត​លំដាប់​លេខ​៤ បន្ទាប់ពី​ទីក្រុង​ហ្សឺ​ណែវ ដែល​ជាប់​លេខ​៥​។ ក្រុង​កូ​ប៉ិន​ហាក​របស់​ដា​ណឺ​ម៉ាក​ជាប់​លេខ​៧​ស្ទួន​ដូច​ទីក្រុង​សេ​អ៊ូ​ល​ដែរ​។​

​នៅ​សហរដ្ឋ​អាម៉េរិក ទីក្រុង​ញូវយ៉ក​និង​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​គឺ​ជាប់​លេខ​៧ និង លេខ​១០ ក្នុងនាម​ជាទី​ក្រុង​ថ្លៃ​បំផុត​លើ​លោក​។ ទីក្រុង​ញូវយ៉ក​បាន​ឡើង​ចំនួន ៦ លេខ​នៅក្នុង​ចំណាត់ថ្នាក់​ឆ្នាំនេះ ខណៈ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​បាន​ឡើង​ចំនួន ៤ លេខ​។​

​របាយការណ៍​នេះ​ប្រើប្រាស់​ការរួមបញ្ចូល​គ្នា​នៃ​ប្រភេទ​ចំណាត់ថ្នាក់​ជាច្រើន​ដើម្បី​កំណត់​ស​ន្ទ​ស្សន៍​តម្លៃ​នៃ​ការរស់នៅ​របស់​ទីក្រុង​នីមួយៗ​រួមទាំង​ថ្លៃ​ផ្ទះសម្បែង ការដឹកជញ្ជូន ចំណីអាហារ និង ការចំណាយ​លើ​ការថែទាំ​ផ្ទាល់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ទីក្រុង​ប៉ារីស​ជាប់​លេខ​មួយ​លើ​បញ្ជី​ទីក្រុង​ថ្លៃ​បំផុត​លើ​លោក រួមជាមួយ​សិង្ហ​បុរី​និង​ហុងកុង