ប៉ារីស ហ៊ីលតុន ប្រជែង​ជាមួយ​គីម កា​ដា​សៀន ជា​មួយឈុត​ដណ្តប់មេឃ​ផ្ទាល់​របស់​នាង​

456

​វា​ជាការ​ប្រណាំងប្រជែង​រវាង​កំពូល​តារា​សិច​ស៊ី​។

​នាង ប៉ារីស ហ៊ីលតុន ហាក់​ឆ្លើយតប​ទៅនឹង​រូបថត​សិច​ស៊ី​លើ​បណ្តាញ​សង្គម​របស់​នាង គីម កា​ដា​សៀន ក្នុង​សប្តាហ៍​នេះ ជាមួយ​ឈុត​ផ្ទាល់​របស់​នាង ដែល​មិន​ចាញ់​ឈុត​របស់​កា​ដា​សៀន​នោះឡើយ​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កញ្ញា នាង​ហ៊ីលតុន​បានបង្ហាញ​រូបថត​ចាស់​របស់​នាង​កាលពី​ឆ្នាំមុន ហើយ​២​សន្លឹក​ក្នុងចំណោម​នោះ​មើលទៅ​គឺ​អស្ចារ្យ​ស្រដៀង​ឈុត​របស់​គីម កា​ដា​សៀន​ដែរ​។

​ហ៊ីលតុន​អាយុ ៣៧ ឆ្នាំ​មើលទៅ​ប្រៀប​បីដូច​ជា​រូបភាព​ក្នុង​កញ្ចក់​របស់​រូបនាង​កា​ដា​សៀន ដែល​ទើបនឹង​ថត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​យ៉ាង​អ៊ីចឹង​។

​ក្នុង​រូបថត​ចាស់​កាលពី​ឆ្នាំមុន នាង​ហ៊ីលតុន​មើលទៅ​គឺ​សិច​ស៊ី​ឆើយ​ឆាយ​ណាស់ ជាមួយ​សក់រួញ​ទង់ដែង និង ការ​ផាត់មុខ​សមសួន​ល្អឥតខ្ចោះ​។

​ម្ចាស់​បទ Star’s Are Blind រូបនេះ​បាន​ផាត់​ថ្ពាល់​ក្រហមព្រឿង លាប​ក្រែ​ម​បបូរមាត់​ក្រហមឆ្អិនឆ្អៅ និង ពាក់​រោមភ្នែក​ខ្មៅ​វែងៗ​។

​រីឯ​ឈុត​ប៊ី​គី​នី​របស់​នាង​វិញ គឺធ្វើឡើង​ពី​ផ្កាកូឡាប​ក្រហម​ទាំងស្រុង​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

នាង ហ៊ីលតុន បង្ហាញ​រូបថត​ចាស់​កាលពី​ឆ្នាំមុន ដើម្បី​ប្រជែង​ជាមួយ​ឈុត​សិច​ស៊ី​របស់​កា​ដា​សៀន ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃមុន​នេះ