ប៉ាវ​បាយ​មួយពេល​ជូន​ភ្ញៀវ​ជាង​៥០០​នាក់​ដែល​ចូលរួម​CTM

743
ចែករម្លែក

ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​ក្រុមហ៊ុន​slickBoo Holding co ltd​ ដែលជា​អ្នករៀបចំ​ពិ​ព​រ័​ណ៍CTMដោយមាន​ក្រសួងទេសចរណ៍​គាំទ្រ កាលពី​ល្ងាច​ថ្ងៃទី​11 ​ខែតុលា​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​បានផ្តល់​អាហារ​ពេល​ល្ងាច​មួយពេល​(Gala Dinner)​ជូន​ភ្ញៀវ​ប្រមាណ​៥០០​នាក់​ រួមទាំង​អ្នកលក់ អ្នកទិញ អ្នក​សារពត៌មាន​អន្តរជាតិ​ដែល​មក​៨០ប្រទេស ​ដែល​បានមក​ចូលរួម​តាំង​ពិ​ពរណ៍​យ៉ាង​គគ្រឹកគគ្រេង​នៅ​កោះ​ពេជ្រ​រយៈពេល​៣​ថ្ងៃនេះ​។​

​លោក ​អោម ផារិន ​នាយក​ចាត់ចែង​តាំងពិព័រណ៍​ បានឲ្យដឹងថា​Gala Dinner​ នេះ​គឺជា​វេទិការ​ផ្សព្វផ្សាយ​ដល់​កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​លើ​ពិភពលោក​។​

​លោក ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ទាំងអស់ ​ដែល​បានធ្វើឲ្យ​ព្រឹត្តិការណ៍​​នេះ​មាន​សភាព​អធិក​អធម្ម​យ៉ាង​ក្រៃលែង​។ ​ដោយសារ​កម្ពុជា​មា​នស​ក្កា​នុព​ល​ទេសចរណ៍​សំបូរ​បែប ហើយ​បង្កើតបាន​នូវ​ព្រឹត្តិការណ៍​ជាច្រើន​ដូច​ការតាំងពិព័រណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ​បែបនេះ អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ជាច្រើន​មក​កំសាន្ត​ដូចជា​ឆ្នាំ​២០១៧ ទទួល​ទេសចរ​បរទេស​បានជា​ង៥.៧​លាន​នាក់ បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​រាប់ម៉ឺន​នាក់​បាន​ប្រាក់ចំណូល​រាប់លាន​ដុល្លា​ចូលទៅក្នុង​ថវិការ​ជាតិ​។

៨​ខែ​ឆ្នាំ២០១៨​នេះ​ ទេសចរ​អន្តរជាតិ​មក​កម្ពុជា​បាន​ចំនួន៣.៩​លាន​នាក់ កើន​ជាង១១ភាគរយ​បើ​ធៀប​ទៅនឹង​រយ​:​ពេល​ដូចគ្នា​។ ​ឆ្នាំ២០១៩​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​បរ​ទេស​ប្រមាណ​៦.២​លាន​នាក់​។

​លោក​រដ្ឋមន្ត្រី​ចង់អោយ​ភ្ញៀវ​ទាំងអស់​ដែលមាន​វត្តមាន​នៅទីនេះ បន្ត​ការ​ស្នាក់នៅ​និង​កំសាន្ត​តាម​កន្លែង​នានា​អោយបាន​ច្រើន​ថ្ងៃ​ទៅទៀត ដើម្បី​ស្វែងយល់​ការធ្វើ​វិនិយោគ​និង​កំសាន្ត​តាម​រមណីយដ្ឋាន​អោយបាន​ច្រើន​ ៕B/