ប៉ាវ​ឡូ ឌី​បា​ឡា កាន់តែ​ខិត​ទៅរក​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប រៀល ម៉ា​ឌ្រី​ត​នៅ​រដូវក្តៅ​នេះ​

542
ចែករម្លែក

ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) កាន់តែ​ខិត​ទៅរក​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​មានការ​ខកចិត្ត​នឹង​តួនាទី​តិចតួច​របស់ខ្លួន​នៅ​ក្លិប ជូ​វិនទុ​ស​(Juventus) ។​

​វត្តមាន​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) មកពី​ក្លិប​Real Madrid កាលពី​រដូវក្តៅ​ឆ្នាំមុន​បាន​ផ្លាស់ប្តូរ​សមាសភាព​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​យក្ស​អ៊ីតាលី​នេះ ហើយ ឌី​បា​ឡា ត្រូវ​សម្រប​ខ្លួន​ឡើងវិញ​ហើយ​ជា​ញឹកញាប់​មានការ​ខកចិត្ត​ដោយសារ​បាន ត្រឹម​អង្គុយ​មើល​។​

​ដោយមាន​ឱកាស​បង្ហាញ​មុខ​ត្រឹម​៧​នាទី អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម សា​ស៊ូ​ឡូ​(Sassuolo) ៣-០ នាពេល​ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​ថា ឌី​បា​ឡា ត្រូវបាន​ចែចង់​ដោយ​ក្លិប Real Madrid ខណៈ​ក្លិប​នេះ​ត្រៀម​រុះរើ​ក្រុម​ដែលមាន​វ័យ​ចំណាស់​នេះ​ឡើងវិញ​។​

​សេចក្តីរាយការណ៍​មួយ​លើកឡើងថា លោក ផ្ល​រិ​នទី​ណូ ភើ​រ៉េ​ស (Florentino Perez) នាយក​ក្លិប Real Madrid ជា​អ្នក​កោតសរសើរ​យូរ​មកហើយ​។​គេ​ជឿថា Real Madrid នឹងដាក់​សំណើ​ផ្ទេរ​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​នេះ ដែល​អាចមាន​តម្លៃ​ផ្ទេរ​១២០​លាន​ផោន​អឺរ៉ូ​។ ក្លិប Madrid ចង់​ប្រជែង​ជាមួយ​គូប្រជែង Juventus នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ ខណៈ​ពួកគេ​ចង់​លើក​ពាន​ក្របខណ្ឌ​កំពូល​នេះ​បួន​ឆ្នាំ​ជាប់​គ្នា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala)