ប៉ា​គី​ស្ថាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ឱ្យធ្វើ​ការពន្យល់ បន្ទាប់ពី​ដូ​ណា​ល់ ត្រាំ​ចោទថា​ផ្តល់​ទីជម្រក​សុវត្ថិភាព​ដល់​ក្រុម​ភេ​វរជន​

116

​ប៉ា​គី​ស្ថាន បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ដេវីត ហ៊ែ​ល (David Hale) ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការនិយាយ​ចោទប្រកាន់​ដោយ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថា “​ប៉ា​គី​ស្ថាន​និយាយ​កុហក​និង​លាក់លៀម​”​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា លោក ដេវីត ហ៊ែ​ល ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ ត្រូវបាន​កោះហៅ​ដោយ​ការិយាល័យ​កិច្ចការបរទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មករា​ដើម្បី​ពន្យល់​ពី​ការនិយាយ​ចោទប្រកាន់​របស់លោក ដូ​ណា​ល់ ត្រាំ​។​

​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ បានបញ្ជាក់​អំពី​ការកោះហៅ​នេះ ត្រូវបាន​ធ្វើឡើង​។​

​ក្នុងពេល​ជាមួយគ្នានេះ លោក ខា​វ៉ា​ចា អាស៊ី​ហ្វ (Khawaja Asif) រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​ច្រាន​ចោលការ​ដែលថា ការផ្ទុះ​កំហឹង​នេះ ជាការ​ប៉ុនប៉ង​នយោបាយ​។​

​នៅក្នុង​ការនិយាយ​រិះគន់​ខ្លាំង​លើកទីមួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ផ្តល់ឱ្យ​ប៉ា​គី​ស្ថាន​នូវ​ប្រាក់​ជំនួយ​ជាង ៣៣ ពាន់​លាន​ដុល្លារ​អស់​រយៈពេល​១៥ ឆ្នាំ ប៉ុន្តែ​ពួកគេ​មិនបាន​ផ្តល់​អ្វី​ជា​រង្វាន់​ទាល់តែសោះ​សម្រាប់​យើង ក្រៅតែពី​ការ​កុហក​និង​ការលាក់លៀម ។​

លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ (Twitter) យ៉ាង​ដូច្នេះ “​ពួកគេ​ផ្តល់​កន្លែង​សុវត្ថិភាព​ដល់​ពួក​ភេរវជន​ដែល​យើង​កំពុង​តាមរក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយមាន​ជំនួយ​តិចតួច​ពី​ពួកគេ ។ មិនមាន​ការផ្តល់​ជំនួយ​ទៀត​ទេ​!” ៕ ដោយ៖ កញ្ញាដាលីស

​លោក ដេវីត ហ៊ែ​ល ឯកអគ្គរដ្ឋទូត​អាមេរិក​ត្រូវបាន​កោះហៅ​ដោយ​ការិយាល័យ​បរទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពន្យល់​អំពី​ការនិយាយ​ចោទប្រកាន់​របស់ លោក ដូ​ណា​ល់ ត្រាំ